មកដឹងតម្លៃទូរសព្ទ 5G របស់ realme ទើបប្រកាសនៅកម្ពុជាលើកដំបូង

  • 2020-07-08 03:06:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

realme ក្នុង​នាម​ជា​ប្រេន​ស្មាតហ្វូន​ដែល​មាន​ការ​រីក​ចម្រើន​ឆាប់​រហ័ស​បំផុត​ក្នុង​ពិភពលោក ដោយ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ត្រឹម​តែ​រយៈពេល​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ ក៏​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤​ក្នុងទីផ្សារ។ ​ក្រៅ​ពី​បាន​នាំ​ផលិតផល​ AIoTចូល​មក​ក្នុង​ប្រទេស​ហើយ ថ្ងៃ​នេះ​ក៏​បាន​នាំ​យក​ផលិតផលFlagship ម៉ូឌែល​ 5G​ដំបូង​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ជា​ផ្លូវ​ការ​ផង​ដែរ​គឺ realme X50 Pro 5G ដែល12GB+256GBដាក់​លក់​ក្នុង​តម្លៃ 899$ ​ដែល​នឹង​មាន​ដាក់​លក់​នៅ​ថ្ងៃ​ទី​១០ ខែកក្កដា​ នេះ នៅ​ក្រុមហ៊ុន​ Smart​ និង​បណ្តា​ហាង​ផ្សេងៗ។

ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ទីផ្សារ​មួយ​នៅ​អាស៊ីអាគ្នេយ៍​ដែល​បាន​ដាក់​បញ្ចេញ​ដំបូង​នូវ​ម៉ូឌែល​realme X50 Pro ​យើង​អាច​មើល​ឃើញ​ថា​ realme​ មាន​ការ​ប្តេជ្ញា​យ៉ាង​មោះមុត​ក្នុង​ការ​វាយ​លុក​​ទីផ្សារ​ប្រទេសកម្ពុជា។ ​ខាង​ក្រោម​នេះ​ជា​លក្ខណៈសម្បត្តិ​របស់​​ realme X50 Pro​ ដែល​ដាក់​ប្រកាស​លើក​នេះ ៖

១. ការសាកថ្មលឿន​ 65W SuperDart ៖ សាក​ថ្ម​ត្រឹម​តែ​ ៣នាទី គ្រប់គ្រាន់​សម្រាប់​​ភាពយន្ត​មួយ

​realme X50 Pro 5G បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ថ្មី ការ​សាក​ថ្ម​លឿន​ 65W SuperDart ដែល​ជា​ម៉ូឌែល​មួយ​ដែល​សាក​ថ្ម​ឆាប់​រហ័ស​បំផុត​ក្នុង​ទីផ្សារ​បច្ចុប្បន្ន។ ​គ្រាន់​តែ​សាក​ថ្ម​ត្រឹម​តែ​ ៣នាទី​តែ​ប៉ុណ្ណោះ គឺ​អាច​បំពេញ​នូវ​តម្រូវការ មើល​ភាពយន្ត​បាន​ ១០០នាទី ​ឬ​អាច​លេង​ហ្គេម​បាន​ ១ម៉ោង២០នាទី។ ជាមួយគ្នា​នេះ​ដែរ​ realme X50 Pro ​គាំទ្រ​នូវ​ការ​លេងបណ្តើរ​សាក​ថ្ម​បណ្តើរ ដោយ​ការ​សាកពេញ​នូវ​ថ្ម4200mAhត្រូវ​ការ​ពេល​ត្រឹម​តែ​រយៈពេល​ ៣៥នាទី​តែប៉ុណ្ណោះ។

២. ​គ្រឿង​បំពាក់​សម្រាប់​ Flagship​ ឆ្នាំ​២០២០ ៖​ បន្ទះឈីបSnapdragon 865

realme X50 Pro 5Gម៉ូឌែល​នេះ​មាន​បំពាក់​មក​ជា​មួយ​នូវ​បន្ទះឈីបSnapdragon 865ទម្រង់ Dual 5Gដែល​មាន​តេស្ត​ពិន្ទុខ្ពស់​ជាង​គេ​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន ដែល​តេស្តពិន្ទុ​នៅ​លើAntutuមាន​ដល់​ទៅ​ជាង​ ៦០​ម៉ឺន​ពិន្ទុ។ បន្ទះឈីបSnapdragon 865 មាន​ភ្ជាប់​មក​ជា​មួយ​នឹង​បច្ចេកវិទ្យា​ AI លឿន​ជាង​មុន២ដង វា​អាច​មាន​សមត្ថភាព​គណនា​រូបភាព ២០០​ លាន​ភីកសែល​ក្នុង​មួយ​វិនាទី គាំទ្រ​ការ​ថត​វីដេអូ 8K 30fps ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​បទ​ពិសោធន៍​ដែល​មាន​ភាព​រលូន​ស្រប​ពេល​នោះ​ក៏​ទទួល​បាន​នូវ​បទពិសោធន៍​ដែល​មាន​រូបភាព​កាន់​តែ​ច្បាស់​ផងដែរ។

៣. ​កម្រិតRefresh Rate 90Hzជា​មួយ​អេក្រង់​ Samsung Super AMOLED

realme X50 Pro 5Gប្រើប្រាស់​នូវ​អេក្រង់Samsung Super AMOLED ធំ​ ៦,៤៤អ៊ីញ​ ដែល​មាន​ល្បឿន​អេក្រង់​ខ្ពស់ 90Hz។ ប្រៀប​ជាមួយ​នឹង​អេក្រង់​ធម្មតា អេក្រង់ ​Samsung Super AMOLED មាន​ល្បឿន​ប្រតិកម្ម​លឿន​ជាង​មុន ក៏​ដូច​ជា​កម្រិត​ពណ៌​ខ្ពស់​ជាង​មុន​ផង​ដែរ ធ្វើ​​ឲ្យ​​​អ្នក​ប្រើ​ទទួល​បាន​នូវ​បទពិសោធន៍​ផ្ទៃ​រូបភាព​កាន់​តែ​ល្អ។

៤. កាមេរ៉ា

សម្រាប់ផ្នែកកាមេរ៉ាមុខ realme X50 Pro បាន​ប្រើប្រាស់​ការ​រចនា​ដោយ​មាន​លេន​ភ្លោះ​ទម្លុះ​អេក្រង់​២គ្រាប់ រួម​ជាមួយ​នឹង​ Sony IMX 616 Sensor និង​លេន​ទូលាយ 105° Ultra Wide-Angle ។ កាមេរ៉ា 32MP+8MP បំពាក់​នូវ​មុខងារ​សែលហ្វី​ជាច្រើន សម្រាប់​បំពេញ​នូវ​តម្រូវ​ការ​សែលហ្វី​របស់​អតិថិជន​ដែល​មាន​ការ​ជួបជុំ​ពេល​យប់​និង​ទី​កន្លែង​ផ្សេងៗ។

​កាមេរ៉ា​ក្រោយ​នៃ realme X50 Pro 5G មាន​ទំហំ 64MP AI Quad Camera ពង្រីក​បាន​ 20x Hybrid Zoom លេន​ទូលាយ 119° រួម​ជា​មួយ​នឹង​លេនPortrait ។ បើ​មើល​តាម​រយៈ​បទពិសោធន៍​ការ​ថត​ផ្ទាល់ នៅ​ក្នុង​ស្ថានភាព​ដែល​មាន​ពន្លឺ​គ្រប់គ្រាន់ ល្បឿន​និង​ប្រសិទ្ធភាព​រូបភាព​ដែល​ទទួល​បាន​ក៏​មាន​ភាព​ល្អ​ប្រសើរ សម្រាប់​ចំណុច​លម្អិត​នៃ​រូបភាព​គឺ​ច្បាស់​ល្អ ពណ៌​ក៏​​ឲ្យ​មក​ស្អាត។សម្រាប់​ស្ថានភាព​ដែល​មាន​ពន្លឺ​មិន​គ្រប់គ្រាន់វិញ ដោយសារ​តែ​មាន​ការ​រួមបញ្ចូល​គ្នា​នៃ​កាមេរ៉ា​៤គ្រាប់ ដូច​នេះ​ហើយ​គឺ​វា​នៅ​តែ​អាច​ទទួល​បាន​ពន្លឺ​ខ្លះ​និង​ធ្វើ​ឲ្យ​យើង​ថត​បាន​ទិដ្ឋភាព​ពេល​រាត្រី​ដ៏​ស្រស់​ស្អាត​ផងដែរ ។

៥. ការ​រចនាបែប​ស៊ីវិល័យ​និង​ថ្លៃថ្នូរ​តែ​មិន​បាត់បង់​ស្មារតី​ស្វាហាប់

realme X50 Pro 5G មាន​ពីរ​ជម្រើស​ជាមួយ​ពណ៌ Rust Red និង Moss Green ដែល​ជា​ប្រភេទ​ពណ៌ Morandi ​​ពេញ​និយម​ក្នុង​ឆ្នាំ ២០២០​ នេះ។ បើ​ប្រៀបធៀប​នឹង ផលិតផល​ Flagship​ពី​មុន​ដែល​ត្រឹម​តែ​ស្វែង​រក​នូវ​អារម្មណ៍​ដែល​មាន​ភាព​ស៊ីវិល័យ តែ​សម្រាប់​ការ​រចនា​របស់ realme លើក​នេះ​​មាន​ទាំង​ភាព​ថ្លៃថ្នូរ​តែ​មិន​ចាស់​ទុំ​ពេក និង​មាន​ពណ៌​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​រស់រវើក។

ថ្វីត្បិតតែបច្ចុប្បន្ននេះ 5G​ មិនទាន់​មាន​ដាក់​ឲ្យ​ដំណើរ​ការ​​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដោយ​ ប៉ុន្តែ​សម្រាប់ realme X50 Pro នេះ​វិញ ក្រៅ​ពី​មាន​បច្ចេកវិទ្យា​ប្រព័ន្ធ5G ហើយ​នោះ​គ្រឿង​បំពាក់​ផ្សេងៗ​របស់​វា​ក៏​មាន​លក្ខណៈ​ពិសេស​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ មិន​ថា​បច្ចេកវិទ្យា​សាក​លឿន​ 65W SuperDart បន្ទះ​ឈីបSnapdragon 865 ដែល​មាន​តេស្ត​ពិន្ទុ​ខ្ពស់​ជាង​គេ​នៅ​ក្នុង​ទីផ្សារ ឬ​ក៏​ល្បឿន​អេក្រង់​ខ្ពស់​90Hz​ ជាមួយ​នឹង​អេក្រង់Samsung Super AMOLED សុទ្ធ​តែ​ជា​គ្រឿង​បំពាក់​កម្រិត​កំពូល​នៅ​ក្នុង​ទីផ្សារ។​ អង្គផ្ទុក​ម៉ូឌែល​ ​realme X50 Pro មួយ​នេះ ក៏​មាន​កម្រិត​ខ្ពស់​ដែរ 12GB RAM + 256GB ROM ដាក់​លក់​ក្នុង​តម្លៃ 899$។

ក្រៅពី​នេះ​វា​មាន​រូបរាង​ខាង​ក្រៅ​ដែល​ឥត​ខ្ចោះ និង​ការ​រចនា​ដែល​មាន​មុខងារ​ថ្មី​ប្លែក​ដែល​ផ្តោត ជា​ពិសេស​ទៅ​លើ​តម្រូវ​ការ​យុវវ័យ សំខាន់​ជាង​នេះ​ទៀត​គឺ realme អាច​នឹង​ជា​ប្រេន​ទីមួយ​ដែល​ចាប់​ពី​ដំបូង​ឡើយ​ក៏​បាន​ជ្រើស​យក “ ជំនោរ​លេង​ពេញ​និយម” ធ្វើ​ជា​ហ្សែន​សំខាន់​មួយ​សម្រាប់​ផលិតផល​របស់ខ្លួន ខិតខំ​យក​បច្ចេកវិទ្យា ភាព​ទាន់​សម័យ ភាព​វ័យ​ក្មេង ភាព​ពេញ​និយម​មក​រួមបញ្ចូល​គ្នា ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ក៏​ជា​ប្រេនមួយដែលធ្វើ​ឲ្យ​យុវវ័យភាគច្រើនអាចមានសមត្ថភាពអាចទិញប្រើប្រាស់បានផងដែរ៕