ស្មាតហ្វូន Lenovo ថ្មី បានពិន្ទុដល់ ៦៤ម៉ឺនពី AnTuTu

  • 2020-07-08 08:10:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន Lenovo Legion អាច​នឹង​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​នា​ខែ​កក្កដា​នេះ ហើយ​បើ​តាម​ព័ត៌មាន​ដែល​គេ​ឃើញ​នៅ​លើ AnTuTu បាន​​ឲ្យ​ដឹង​ព័ត៌មាន​បន្ថែម​អំពី​ស្មាតហ្វូន​ Gaming ថ្មី​នេះ។

លេខ​ម៉ូដែល​នៃ Lenovo Legion ដែល​គេ​យក​មក​តេស្ត​លើ AnTuTu គឺ L79031។ ផ្អែក​តាម​លទ្ធផល​ធ្វើ​តេស្ត​បង្ហាញ​ថា Legion គឺ​មាន​បំពាក់​អេក្រង់​​ដែល​មាន​កម្រិត​បង្ហាញ 2340x1080ភីកសែល ហើយ​មាន RAM ទំហំ ១៦GB ជា​មួយ​អង្គ​ផ្ទុក​ទំហំ ៥១២GB។

គេ​ចាប់​អារម្មណ៍​បំផុត​ត្រង់​ល្បឿន​រត់​របស់​បន្ទះ​ឈីប​ Snapdragon 865 ដែល​មាន​លើ Lenovo Legion នេះ ដោយ​វា​មាន​ល្បឿន​រត់​ដល់ 3.09GHz (ជា​ធម្មតា​មាន​ត្រឹម 2.84GHz) ប៉ុណ្ណោះ។ វា​ទំនង​ជា​បន្ទះ​ឈីប Snapdragon 865+ ដែល​គេ​​បាន​ឮ​កន្លង​មក។

Lenovo Legion ទទួល​បាន​ពិន្ទុ​​សរុប ៦៤៨ ៨៧១ ពី​ការ​ធ្វើ​តេស្ត។ បើ​មើល​លើ​ពិន្ទុ CPU ​គឺ​ដូច​គ្នា​នឹង​ពិន្ទុ​របស់​បន្ទះ​ឈីប Snapdragon 865 ធម្មតា​ដែរ ប៉ុន្តែ​ពិន្ទុ​ផ្នែក GPU ​របស់​វា​ខ្លាំង​ជាង​ឈីប​ធម្មតា​ប្រមាណ ១៣%។ ជា​មួយ​នឹង​ពិន្ទុ​ផ្នែក UX ដែល​មាន​ខ្ពស់​ខ្លាំង គេ​សង្ស័យ​ថា​អេក្រង់​របស់​វា​ប្រហែល​ជា​មាន Refresh Rate 144Hz។

ដំណឹង​ចចាមអារ៉ាម​កន្លង​មក​អំពី Lenovo Legion គឺ​មាន​ការ​បំពាក់​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន 90W, មាន​រន្ធ USB Type-C ចំនួន​ពីរ, មាន​កាមេរ៉ា​ Selfie បង្កប់​ខ្លួន​ផ្នែក​ចំហៀង​របស់​ស្មាតហ្វូន និង​កាមេរ៉ា​ក្រោយ​ពីរ​គ្រាប់​ជា​ដើម៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង