ខែមុន TikTok រកបានជាង ៩០លានដុល្លារ ប៉ុន្តែភាគច្រើនបានពីប្រទេសនេះ

  • 2020-07-08 08:36:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ទិន្នន័យ​ថ្មី​ដែល​ចេញ​ផ្សាយ​ដោយ​ Sensor Tower បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ខែ​មិថុនា​កន្លង​ទៅ កម្មវិធី TikTok អាច​រក​ចំណូល​បាន​ជាង ៩០,៧​លាន​ដុល្លារ តាម​រយៈ​ការ​ចំណាយ​របស់​អ្នក​ប្រើ​ប្រាស់​នៅ​ទូទាំង​ពិភពលោក ក្លាយ​ជា​កម្មវិធី​ (មិន​រាប់​បញ្ចូល​ហ្គេម) ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​បំផុត។ ប្រមាណ ៨៩% នៃ​ចំណូល​នេះ គឺ​បាន​មក​ពី​កម្មវិធី Douyin ដែល​ជា TikTok សម្រាប់​ប្រើ​នៅ​ប្រទេស​ចិន ហើយ​មាន ៦% បាន​មក​ពី​អ្នក​ប្រើ​ប្រាស់​នៅ​សហរដ្ឋអាមេរិក។

YouTube ស្ថិត​តំណែង​លេខ​ពីរ​ជា​កម្មវិធី​រក​ចំណូល​បាន​ច្រើន​ជាង​គេ ប្រចាំ​ខែ​មិថុនា ដែល​រក​ចំណូល​បាន​ ៧៣​លាន​ដុល្លារ ដោយ​ ៥៦% គឺ​មាន​ប្រភព​ចេញ​ពី​សហរដ្ឋអាមេរិក និង ១២% មក​ពី​ជប៉ុន។ កម្មវិធី​រក​ចំណូល​បាន​ច្រើន​ជាង​គេ​បន្ត​បន្ទាប់​ទៀត​មាន Tinder, Tencent Video និង iQIYI៕

ប្រភព៖ sensortower   ប្រែ​សម្រួល៖ សុខហេង