​ឡូហ្គោ​ហាង​ Apple ដំបូង​នៅ​ថៃ​មាន​បង្កប់ន័យពិសេស

  • 2020-07-08 08:56:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាង​លក់ Apple ​​ដំបូង​ក្នុង​ប្រទេស​ថៃ​បានបើក​ដំណើរ​ការ​​ជា​ផ្លូវ​ការ នៅ​ថ្ងៃ​ទី ១០ ខែ​វិច្ឆិកា​​ ឆ្នាំ ២០១៨ ដោយ​មាន​ទីតាំង​​នៅ​ក្នុង​ទីក្រុង​បាងកក។

គេ​សង្កេត​ឃើញ​ថា​ឡូហ្គោ​ហាង​ Apple ក្នុង​ប្រទេស​ថៃ​មាន​រចនា​យ៉ាង​ពិសេស​បំផុត មិន​ធ្លាប់​បាន​ឃើញ​ពី​មុន​មក។ ជនជាតិ​ថៃ​ជឿ​ជាក់​ថា​ ​ឡូហ្គោ​នេះ​​ត្រូវ​បាន​កែច្នៃ​តាម​លំនាំ​​អក្សរ "อ" ​របស់​ថៃ ​ដែល​​ជា​អក្សរ​​ប្រើ​សម្រាប់​ប្រកប​ពាក្យ​​ "แอปเปิล" ​ដែល​មាន​ន័យ​ថា​ផ្លែ​ប៉ោម។

គួរ​ដឹង​ថា​​ហាង​លក់​ Apple ​ក្នុង​ប្រទេស​ថៃ​​មាន​ទីតាំង​នៅ​ផ្សារ​ទំនើប IconSiam ដែល​ស្ថិត​​ច្រាំង​ទន្លេ​ចៅព្រះយ៉ា ដែល​ជា​ផ្សារ​ទំនើប​ធំ​ជាង​គេ​មួយ​របស់​ថៃ៕​​​​

ប្រភព៖ Coconut   ប្រែ​សម្រួល៖ សុខហេង