ខេង​ សុងហួ៖​ ត្រៀម​កាដូ​រួច​ហើយ​រង់ចាំ​ម្ចាស់​ខ្សែក្រវាត់​មាស​ អលីត​ ចំរើន​ ទៅ​យក​

  • 2020-07-08 09:24:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ខេង​ សុងហួ​ ដែល​ជា​អ្នក​គាំទ្រ​ប្រដាល់​មាន​ចិត្ត​សប្បុរស​ថា​ខ្លួន​បាន​ត្រៀម​កាដូ​សម្រាប់​ម្ចាស់​ខ្សែក្រវាត់​មាស​ ទម្ងន់​ ៥៧​គីឡូក្រាម​ អេលីត​ ចំរើន​ ចាំតែពេលទំនេរ​ទៅ​យក​នៅ​ហាង​របស់​លោកទៅ។​(រូបភាពក្របខាង​ក្រៅរបស់ផេក PNN Sport)

លោក ខេង សុងហួ

ម្ចាស់​ហាង​ទូរស័ព្ទ​គុន​ខ្មែរ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ លោក​បាន​ទាក់ទង​ទៅ​ អេលីត​ ចំរើន​ រួច​ហើយ​ប៉ុន្តែ​កីឡាករ​រូប​នេះ​មិន​ទាន់​ទំនេរ​បាន​មក​យក​កាដូ​ បន្ទាប់​ពី​ខ្លួន​បាន​ឈ្នះ​ខ្សែក្រវាត់​មាស​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ PNN​ នោះ​ទេ។​

បុរស​ចិត្ត​ល្អ​រូប​នេះ​មិន​បាន​បញ្ជាក់​ថា​ជូន​កាដូ​អ្វី​នោះ​ទេ​ ប៉ុន្តែ​មុន​ការ​ប្រកួត​ចាប់​ផ្ដើម​លោក​ធ្លាប់​បង្ហើប​ថា​អាច​នឹង​ជូន​របស់​ប្រើប្រាស់​តម្លៃ​ប្រហែល​ជិត​១០០​ដុល្លារ។​ នេះ​ជា​សន្ដាន​ចិត្ត​ក្នុង​នាម​ជា​អ្នក​ស្រឡាញ់​គាំទ្រ​គុន​ខ្មែរ​មួយ​រូប​ ហើយ​ធ្វើ​តាម​លទ្ធភាព​ដែល​ខ្លួន​មាន។​

រូបភាពលើផេក PNN Sport

បញ្ជាក់​ដែរ​ថា​ លោក​ ខេង​ សុងហួ​ ជា​ម្ចាស់​ហាង​ទូរស័ព្ទ​គុន​ខ្មែរ​ដែល​បាន​ធ្លាប់​ជួយ​ឧបត្ថម្ភ​សម្ភារ​ និង​ទូរស័ព្ទ​ដល់​កីឡាករ​គុន​ខ្មែរ​ជា​ហូរហែ​កន្លង​មក។​ កីឡាករ​ អេលីត​ ចំរើន​ ជា​ម្ចាស់​ខ្សែក្រវាត់​មាស​ នៅ​សង្វៀន​ PNN​ បន្ទាប់​ពី​យក​ឈ្នះ​ វ៉ាន់​ វឿន​ ទឹក​ទី៤​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៥​ ខែ​កក្កដា​ ២០២០​ ហើយ​លោក​ ខេង​ សុងហួ​ ក៏​បាន​សន្យា​ថា​នឹង​ជូន​កាដូ​ដល់​កីឡាករ​ដែល​ឈ្នះ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម