តង់ទី១ក្ដៅគគុក! ត្រឹម​៣នាទី កំពង់ឆ្នាំង បានកាតក្រហម២នាក់

  • 2020-07-08 09:18:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​វគ្គ៨ក្រុម​ចុងក្រោយ នៃពានរង្វាន់​សម្ដេច ហ៊ុន សែន ជើងទី២ រវាងខេត្តកំពង់ឆ្នាំងនិង​កែប បាន​ឡើង​កម្ដៅ​ក្ដៅគគុក​នៅ​ការ​ប្រកួត​តង់​ទី​មួយចប់​មុន​នេះ​បន្តិច ដោយ​ក្រុម​ម្ចាស់កំពង់ឆ្នាំងសល់គ្នាត្រឹម៩នាក់​ប៉ុណ្ណោះ ក្រោយ​ខ្សែការពារលេខ២ ស្លេះ រ៉េស បង្កកំហុសក្នុងប្រអប់គ្រោះថ្នាក់ បានកាតលឿង១ទៀត ត្រូវបណ្ដេញចេញពីទីលាន ខណៈកំពុងមានលឿងមួយហើយនោះ (លឿង២ ស្មើក្រហម១) ហើយអាជ្ញាកណ្ដាលបានផ្ដល់​បាល់​ពិន័យ​១១ម៉ែត្រឱ្យខេត្តកែប។

មិនសុខចិត្តនឹងការកាត់សេចក្ដី របស់អាជ្ញាកណ្ដាល ប្រធានក្រុមពាក់លេខ១៥ បានមកតវ៉ា ហើយត្រូវអាជ្ញាកណ្ដាលផ្ដល់កាតលឿងមួយបន្ថែមទៀត ខណៈកំពុងមានមួយហើយនោះ ត្រូវបណ្ដេញចេញពីទីលាន សល់ត្រឹមសមាជិក ៩នាក់ប៉ុណ្ណោះ ពោលគឺត្រឹមរយៈពេល៣នាទីប៉ុណ្ណោះ បន្ទាប់ពីការបង្ករកំហុសរបស់ ស្លេះ រ៉េស។

យ៉ាងណាការប៉េណាល់ទីរបស់ក្រុមខេត្តកែប មិនទទួលបានជោគជ័យទេ ដោយបាល់ហោះលើរបាទីចេញទៅក្រៅ។ ចប់តង់ទីមួយ កំពង់ឆ្នាំង ១-១ កែប។

ចំណែកមួយគូទៀត នៅតង់ទី១ជើងទី២មុននេះ ក្រុមភ្ញៀវកំពង់ស្ពឺនាំមុខត្បូងឃ្មុំ ១-០ ខណៈកាលពីជើងទី១ ត្បូងឃ្មុំ ឈ្នះកំពង់ស្ពឺ ២-០។

Sabay នឹងផ្ដល់ព័ត៌មានលំអិតនៅពេលចប់ការប្រកួត!

អត្ថបទ៖ អ៊ុំ សុភក្តិ