FA ពិន័យ​ Dier រឿង​​ឈ្លោះ​ជា​មួយ​​អ្នក​គាំទ្រ

  • 2020-07-08 12:23:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Tottenham Hotspur កីឡាករ​ Eric Dier ត្រូវ​បាន​ FA ពិន័យ​មិន​ឲ្យ​ចូល​រួម​ ៤​ប្រកួត​និង​ ពិន័យ​ជា​ប្រាក់​ជាង​ ៥​ម៉ឺន​ដុល្លារ​កាល​ពី​ពេល​ថ្មីៗ​នេះ​។

រឿងរ៉ាវ​ពិន័យ​ទៅ​លើ​ Dier កើត​​ឡើង​បន្ទាប់​ពី​ កីឡាករ​រូប​បាន​ឈ្លោះ​ប្រកែក​តទល់​នឹង​អ្នក​គាំទ្រ​នៅ​ក្នុង​ប្រកួត​រវាង​ Spurs និង​ Norwich City កាល​ពី​ថ្ងៃ​ទី​០៤​ ខែ​មីនា​ ឆ្នាំ​២០២០​ កន្លង​។

យ៉ាង​ណា​មិញ​ ជម្លោះ​ខាង​ឡើង​ដោយ​សារ​តែ​ អ្នក​គាំទ្រ​បាន​បោះសម្ដី​ឌឺដង​ ទៅ​មិត្ត​រួម​ក្រុម​របស់​ខ្សែ​បម្រើ​ខាង​លើ​ បន្ទាប់​ពី​ស៊ុត​បាល់​ពិន័យ​​ខុស​។

ទោះ​បី​ជា​យ៉ាង​ហ្នឹង​ក្ដី​ អ្នក​ដែល​ទទួល​ខុស​ និង​ទទួល​យក​ការ​ពិន័យ​គឺ​ជា​ Dier តែ​កីឡាករ​រូប​នេះ​ក៏​បាន​តប​ដែរ​ថា​ រឿង​រ៉ាវ​ទាំង​អស់​កើត​ឡើង​ដោយ​សារ​តែ​អ្នក​គាំទ្រ​នោះ​៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម