Toyota TRD Pro បន្ថែមពណ៌ពិសេសថ្មី សម្រាប់ស៊េរីឆ្នាំ២០២១

  • 2020-07-09 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូដែល TRD Pro របស់ Toyota នឹងទទួលបានពណ៌ពិសេសថ្មីមួយហៅថា Lunar Rock សម្រាប់ស៊េរីឆ្នាំ២០២១។

ពណ៌បៃតងចាស់ Lunar Rock នេះ បានជំនួសតំណែងពណ៌ Army Green ដោយ Toyota អះអាងថា វានឹងទាក់ទាញឲ្យគេងាកមើលកាន់តែច្រើនជាងមុនទៅទៀត។

គួរឲ្យដឹងថា បច្ចុប្បន្ននេះ ម៉ូដែល TRD Pro របស់ Toyota មានលើរថយន្តចំនួន ៤ គឺ Tacoma, Tundra, 4Runner និង Sequoia។ ក្រៅពីទទួលបានការអាប់ដេតពណ៌ថ្មី ម៉ូដែលខ្លះក៏បានបំពាក់ចង្កៀងមុខ LED និងយ៉ាន់ថ្មី ផងដែរ៕

ចុចអាន៖

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម