ឈីប SD 865+ ចេញជាផ្លូវការ ទូរសព្ទពីរនឹងមានប្រើមុនគេ

  • 2020-07-09 01:14:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Qualcomm បាន​បង្ហាញ​ចេញ​បន្ទះ​ឈីប​ Snapdragon 865+ ដែល​មាន​ CPU ​មេ​របស់​វា​មាន​ល្បឿន​រត់​ដល់​ទៅ 3.1GHz ​មាន​ការ​កើន​ឡើង​ ១០% បើ​ធៀប​នឹង​ CPU មេ​លើ Snapdragon 865 ដែល​​មាន​ល្បឿន 2.84GHz។

ចំណែក GPU​ Andreno 650 ​វិញ មាន​​ល្បឿន​ Render ក្រាហ្វិក​បាន​លឿន​ជាង​មុន ១០% បើ​ប្រៀប​នឹង​ GPU លើ Snapdragon 865។ ការ​បង្កើន​ល្បឿន​ឲ្យ​លឿន​ជាង​មុន​នេះ​នឹង​ធ្វើ​ឲ្យ​ Refresh Rate ​ខ្ពស់ៗ​លើ​អេក្រង់​ស្មាតហ្វូន​​ដំណើរ​ការ​កាន់​តែ​រលូន។

បន្ថែម​ពី​នេះ​ដែរ​ SD 865+ ក៏​មាន​​ការ​ផ្លាស់​ប្ដូរ​ត្រង់​ផ្នែក​ត​ភ្ជាប់​ផង​ដែរ ដោយ​វា​មាន​ប្រើ​ប្រាស់​ Wi-Fi 6E និង Bluetooth 5.2 ជំនួស​ឲ្យ​ Wi-Fi 6 និង Bluetooth 5.1 លើ​បន្ទះ​ឈីប SD 865 ធម្មតា។ សម្រាប់​ផ្នែក​ផ្សេង​ទៀត​នៅ​រក្សា​ដូច​ដើម ដូច​ជា​គាំទ្រ​ Refresh Rate 144Hz, ថត​វីដេអូ​កម្រិត 8K, ថត​រូប​សន្លឹក​ទំហំ ២០០MP, គាំទ្រ​សេវា 5G (មាន​ទាំង mmWave និង sub-6GHz) និង​បច្ចេកវិទ្យា​សាក​ថ្ម Quick Charge 4+។

ក្រុមហ៊ុន​ Asus និង Lenovo បាន​បញ្ជាក់​ថា​ពួក​គេ​នឹង​ជា​ម៉ាក​យីហោ​ស្មាតហ្វូន​ដំបូង​គេ​ដែល​ប្រើ​ប្រាស់​បន្ទះ​ឈីប​ថ្មី​នេះ ជា​មួយ​នឹង​​ស្មាតហ្វូន ROG Phone 3 និង Legion Gaming Phone៕​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង