Ozil ចង់​ក្រាញ​ដេក​ស៊ី​លុយ​នៅ Arsenal ខ្ជិល​ចេញ​រហូត​អស់​កុងត្រា

  • 2020-07-09 04:31:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mesut Ozil បាន​ប្រាប់​មិត្តភ័ក្ដិ​របស់​គេ​ថា គេ​នឹង​ពិចារណា​​ទៅ​លេង​នៅ​អាមេរិក​ឬ​ទួរគី។ ប៉ុន្តែ​​នៅ​តែ​កំណត់​លេង​នៅ Arsenal រហូត​ដល់​ចប់​រដូវ​កាល​ មុន​ពេល​ចាកចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន។

Ozil វ័យ​៣១​ឆ្នាំ​​ទទួល​បាន​ថ្លៃ​នឿយហត់​៣៥​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍ ខណៈ​កាំភ្លើង​ធំ​ចង់​លក់​គេ​ចោល​នៅ​រដូវ​ក្ដៅ​នេះ​ដើម្បី​កុំ​ឲ្យ​ខាត​លុយ​ច្រើន។ ប៉ុន្តែ Ozil គ្មាន​ចេតនា​ចង់​ចេញ​ពី​ក្លឹប​ពេល​ចប់​រដូវ​កាល​ឡើយ ពោល​ចង់​ទាល់​តែ​អស់​កុងត្រា​តែ​ម្ដង។

កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​មិន​ទាន់​បង្ហាញ​ខ្លួន​បាន​មួយ​ប្រកួត​ណា​ឡើយ​ឲ្យ Arsenal ចាប់​តាំង​ពី​លីគ​បើក​ឲ្យ​លេង​ឡើង​វិញ ហើយ​ស្ថាន​ភាព​របស់​គេ​ពេល​កាន់​តែ​មិន​ល្អ​នៅ​កីឡដ្ឋាន Emirates។

Ozil បាន​ចាកចេញ​ពី​ជម្រើស​ជាតិ​អាល្លឺម៉ង់ បន្ទាប់​ពី​មាន​ការ​រិះគន់​ពី​សាធារណៈ បន្ទាប់​ពី​គេ​បាន​ជួប​ជាមួយ​ប្រធានាធិបតី​ទួរគី Recep Erdogan ហើយ​គ្មាន​ឱកាស​អាច​ទៅ​លេង​នៅ Bundesliga បាន​ឡើយ៕ ​​​​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម