Man Utd លេងល្អជាប់ៗគ្នាពេក បង្កើតកំណត់ត្រាថ្មី២ហើយ
- 2020-07-10 01:56:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man Utd លេងល្អជាប់ៗគ្នាពេក បង្កើតកំណត់ត្រាថ្មី២ហើយ
ចន្លោះមិនឃើញ
Man Utd ឈ្នះយប់មិញ មានកំណត់ត្រា២បាត់ទៅហើយ សម្រាប់ការប្រកួតលីគកំពូលអង់គ្លេសសប្ដាហ៍ទី៣៤។
៣គ្រាប់នៅយប់មិញនេះ កើតចេញពី Bruno ១គ្រាប់ Greenwood ១គ្រាប់ និង Pogba ១គ្រាប់ផងដែរ។ ទទួលបាន៣ពិន្ទុបន្ថែមទៀតនេះ ធ្វើឱ្យ Man Utd កាន់តែកៀកក្រុមលេខ៤ Leicester City មែនទែនហើយ ពោលគឺនៅចាញ់ពិន្ទុតែ១ពិន្ទុទៀតប៉ុណ្ណោះ។ ដោយឡែកការធ្វើបានល្អជាប់ៗគ្នានេះដែរ ក៏ធ្វើឱ្យក្រុមបិសាចក្រហម បានបង្កើតកំណត់ត្រា២ផងដែរ។
ទី១ គឺក្រុម Man Utd បានក្លាយជាក្រុមដំបូងនៅក្នុងប្រវត្តិសាស្ត្រអង់គ្លេស ដែលឈ្នះ៣ប្រកួតជាប់គ្នា និងមានគ្រាប់បាល់ស៊ុតចូលទីគូប្រកួតលើសពី៣គ្រាប់។ ទី២ គឺជាក្រុមដំបូងដែរ ដែលទទួលបានបាល់ប៉េណាល់ទីច្រើនបំផុតក្នុងមួយរដូវកាល។ ខណៈដែលបច្ចុប្បន្ននេះ ពួកគេមានកំណត់ត្រាមិនចាញ់១៧ប្រកួតមកហើយ៕