មន្ត្រីចិនព្រមានពីជំងឺសួតថ្មី សាហាវជាងកូវីដ១៩ កំពុងវាយលុកនៅអាស៊ីកណ្ដាល

  • 2020-07-10 06:37:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការព្រមានដែលចេញដោយមន្រ្តីចិនកាលពីថ្ងៃព្រហស្បតិ៍បានឲ្យ​ដឹងថា ជំងឺរលាកសួត​ដែល​គេ​មិន​ស្គាល់​ថ្មី​មួយ​ដែលអាចបណ្តាលឱ្យ​មាន​អ្នក​ស្លាប់​ច្រើន​ជាងវីរុសវីរុស​កូវីដ​១៩​ទៅ​ទៀត។

យោង​តាម​សេចក្ដី​ព្រមាន​របស់​មន្ត្រី​ចិន​ឲ្យ​ដឹង​ថា រហូត​មកទល់​ពេល​នេះ ជំងឺ​រលាក​សួត​ថ្មី​បាន​ឆក់​យក​ជីវិត​មនុស្ស​ជាង ១ ៧០០​នាក់​ហើយ​នៅ​ប្រទេស​កាហ្សាក់​ស្ថាន​ស្ថិត​នៅ​តំបន់​អាស៊ី​កណ្ដាល។ ស្ថាន​ទូត​ចិន​នៅ​កាហ្សាក់ស្ថាន​ឲ្យ​ដឹង​ថា "មន្ទីរសុខាភិបាលកាហ្សាក់ស្ថាន និងទីភ្នាក់ងារដទៃទៀតកំពុងធ្វើការស្រាវជ្រាវប្រៀបធៀបហើយមិនបានកំណត់លក្ខណៈនៃវីរុសរលាកសួតថ្មី​នេះទេ។” ស្ថានទូតបាន​បន្ថែម​ថាករណីថ្មីនៃជំងឺរលាកសួតដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណ បានកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីពាក់កណ្តាលខែមិថុនានៅទូទាំងប្រទេស។

ការកើនឡើងនេះរហូតមកដល់ពេលនេះ ត្រូវបានគេប្រមូលផ្តុំនៅក្នុងតំបន់ Atyrau, Aktobe និង Shymkent នៃ​ប្រទេស​កាហ្សាក់​ស្ថាន។ ជំងឺនេះបានសម្លាប់មនុស្សចំនួន ១ ៧៧២ នាក់ក្នុងឆ្នាំនេះដែលអ្នកខ្លះជាពលរដ្ឋចិន ហើយ​ក្នុង​នោះ ៦២៨​នាក់ បាន​ស្លាប់​នៅ​ក្នុង​ខែ​មិថុនា៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម