FFC ចេញលិខិតព្រមានគ្រូវិសាខា​​ ចំណែក Paulo ត្រូវ​ជាប់​បំរាម​៤ប្រកួត

  • 2020-07-10 07:32:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ថ្ងៃ០៨ កក្ដដា ឆ្នាំ​២០២០២ ​សហព័ន្ធ​បាល់ទាត់​កម្ពុជា FFC បាន​ចេញ​លិខិត​ព្រមានគ្រូបង្គោល​ក្លឹប​វិសាខា Curtis Colum Gerard មិន​ឱ្យ​ប្រព្រឹត្តអំពើប្រាស់ចាក​ពី​ក្រម​វិន័យ ក្រោយលោក​បាន​បញ្ចេញ​សម្មភាព​បោកដប​ទឹកសុទ្ធ លើក្ដាខៀនរៀបតិចនិកកីឡាករ ពេល​មិនពេញចិត្ត​នឹង​ការ​សម្រេច​ចិត្ត​ របស់​អាជ្ញាកណ្ដាល អំឡុង​ពេល​​ភ្នំពេញក្រោនប៉ះវិសាខាកាល​ពី​ថ្ងៃអាទិត្យ​មុន។

លោក Curtis Colum Gerard

គណៈកម្មការវិន័យរបស់សហព័ន្ធបាល់ទាត់កម្ពុជា បាន​ពិនិត្យ​ឃើញ​ថា ទង្វើ​របស់​គ្រូ​វិសាខា​បាន​ប្រព្រឹត្តិ​ឡើង ផ្ទុុយ​ពី​ក្រមសីលធម៌​វិន័យ​របស់​សហព័ន្ធ​ត្រង់​ប្រការ ១៣ និង ៤៦ និងបទ​បញ្ជា​ប្រកួត​ពានរង្វាន់​ នៃ​លីគកំពូល​កម្ពុជា។

ចំណែក​ខ្សែ​ប្រយុទ្ធ​ភ្នំពេញ​ក្រោន Paulo Victor ត្រូវ​បាន​ FFC ពិន័យ​ព្យួរ៤​ប្រកួត​ ពីបទកីឡាករ​ប្រេស៊ីល​នេះ ជេរ​ប្រមាថ​មន្ត្រី​ដឹកនាំ​ការប្រកួត។ សម្រាប់​កីឡាករ គឺ​អាច​ទៅ​ប្ដឹង​គណៈកម្មការឧទ្ទណ៍ របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជាក្នុង​រយៈ​ពេល​៥​ថ្ងៃ ចាប់​ពី​ពេល​ចេញ​លិខិតនេះ។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​រវាង​ក្រុម​ម្ចាស់ផ្ទះភ្នំពេញក្រោន និង​វិសាខា កាល​ពី​សប្ដាហ៍​មុនកីឡាករ Paulo Victor រកបាន​១គ្រាប់ មុន​អាជ្ញាកណ្ដាល​ឱ្យ​ខាតក្រហមបណ្ដេញ ក្រោយ​ប្រើប្រាស់កាយវិការ និង​ពាក្យ​សម្ដី​មិន​សមរម្យ​មក​លើ​មន្ត្រី​អាជ្ញាកណ្ដាល ហើយ​ការ​ប្រកួតបាន​បញ្ចប់ត្រឹមលទ្ធផល ២-២៕

Paulo Victor vs អង្គរថាយហ្គឺរ (រូបភាពភ្នំពេញក្រោន)

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម