ថា Pokémon Go លែងសូវមានអ្នកលេង ប៉ុន្តែឃើញលុយរកបានឆ្នាំមុន ទើបភ្ញាក់ផ្អើល

  • 2020-07-10 08:31:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៦ ហ្គេម​ Pokémon Go បាន​ធ្វើ​ឲ្យ​កក្រើក​ពាស​ពេញ​ពិភពលោក ដោយ​មាន​មនុស្ស​រាប់​​​​លាន​នាក់​សម្រុក​លេង​វា ​ហើយ​ច្រើន​ឆ្នាំ​កន្លង​ផុត​ទៅ ប្រជាប្រិយភាព​នៃ​ហ្គេម បាន​ថយ​ចុះ​បន្តិច​ម្ដងៗ។ យ៉ាងណាក្ដី​នៅ​មាន​មនុស្ស​ច្រើន​លាន​នាក់​នៅ​បន្ត​លេង​ហ្គេម​ Pokémon Go ហើយ​ពួក​គេ​បាន​ចំណាយ​លុយ​លើ​ហ្គេម​នេះ​ទៀត​ផង។

គិត​​ចាប់​ពី​ខែ​កក្កដា​ឆ្នាំ ២០១៦ ​មក​ដល់​ខែ​កក្កដា​ឆ្នាំ​នេះ ​អ្នក​លេង​ហ្គេម​ Pokémon Go ​បាន​ចំណាយ​ទឹក​ប្រាក់​អស់​​ជិត​ប្រមាណ ៣,៦​ពាន់​លាន​ដុល្លារ​លើ​ហ្គេម។ នេះ​បើ​តាម​ទិន្នន័យ​ចេញ​ផ្សាយ​ដោយ​ក្រុមហ៊ុន Sensor Tower។ រឹត​តែ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​ ២០១៩ ជា​ឆ្នាំ​ដែល​ហ្គេម អាច​រក​ចំណូល​បាន​ច្រើន​បំផុត គឺ​ប្រមាណ ១​ពាន់​លាន​ដុល្លារ ដែល​បាន​ពី​ការ​ចំណាយ​របស់​អ្នក​លេង។

ហ្គេម Pokémon Go គឺ​ជា​ហ្គេម​ដែល​ដាក់​ឲ្យ​លេង​​ឥត​គិត​ថ្លៃ​ ប៉ុន្តែ​គេ​អាច​រក​ចំណូល​បាន​តាម​រយៈ​ការ​ដាក់​លក់​របស់​ក្នុង​ហ្គេម។ របស់​ទាំង​នោះ​​អាច​ស្វែង​រក​បាន​តាម​រយៈ​ការ​លេង​ហ្គេម ប៉ុន្តែ​មាន​អ្នក​លេង​មួយ​ចំនួន​ចំណាយ​លុយ​ទិញ ​ដើម្បី​​​បាន​ដោយ​ងាយៗ​មិន​ចំណាយ​ពេល​លេង៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង