realme X50 Pro 5G សាកថ្មលឿន 65W និងប្រើ Snapdragon 865 ដាក់លក់ជាផ្លូវការនៅថ្ងៃនេះ

  • 2020-07-10 09:39:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​លំដាប់ Flagship 5G ដែល​ realme ​ទើប​តែ​ដាក់​ប្រកាស​ថ្មីៗ​នេះ​គឺ​ realme X50 Pro 5G បាន​ដាក់​លក់​នៅ​ថ្ងៃ​នេះ​ហើយ ​ដែល​មាន២ជម្រើសជាមួយពណ៍ Rust Red និង Moss Green មាន​ 12GB RAM + 256GB ROM លក់ក្នុងតម្លៃ899ដុល្លារ។ ឥឡូវនេះរាល់អតិថិជនដែលជាវនូវ realme X50 Pro 5G នឹងទទួលបានកាដូបន្ថែមrealme Smart Watchតម្លៃ69ដុល្លារមួយគ្រឿង។

X50 Pro ដែល​ realme​ បានដាក់ប្រកាសលើកនេះ ក្រៅពីមានបន្ទះឈីប​ Snapdragon 865​និងកម្រិតល្បឿនអេក្រង់​ 90Hz​ ជាមួយអេក្រង់​ Samsung Super AMOLED​ ដែលមានលំដាប់កំពូលហើយនោះ ​ចំណុច​ដែលពិសេសជាងគេនោះគឺការសាកថ្មលឿន 65W SuperDart។

១. realme 65W SuperDart ៖ សាកថ្មត្រឹមតែ៣នាទីគឺគ្រប់គ្រាន់អាចមើលចប់ភាពយន្តមួយ

realme X50 Pro 5Gប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្មលឿន​ 65W SuperDart និង​ជា​ម៉ូឌែល​មួយ​អាច​សាកថ្មបានលឿនបំផុតនិងអាចរកទិញបាននៅក្នុងទីផ្សារបច្ចុប្បន្ន។ ដោយត្រូវការរយៈពេលត្រឹមតែ៣៥​នាទីតែប៉ុណ្ណោះគឺអាចសាកពេញនូវថ្ម4200mAh​ សាកថ្ម៣​នាទីគឺអាចបំពេញនូវតម្រូវការគឺអាចបំពេញនូវតម្រូវការ មើលវីដេអូ បាន១០០នាទី។ X50 Pro របស់​ realme ​ម៉ូឌែលនេះ គឺជាដៃគូដ៏ល្អសម្រាប់អ្នកធ្វើការវ័យក្មេង ដោយក្នុងខណៈពេលរវល់ខ្លាំង ចំណាយត្រឹមរយៈពេល3នាទីជួយអោយអ្នកឡើងឈាមវិញយ៉ាងឆាប់រហ័ស។

២. បន្ទះឈីប Snapdragon 865 រួមជាមួយនឹងកម្រិតល្បឿន 90Hz និងអេក្រង់Samsung Super AMOLED បទពិសោធន៍ដែលនឹកស្មានមិនដល់

realme X50 Pro 5G​ បំពាក់នូវបន្ទះឈីប​ Snapdragon​ ដែលមានតេស្តពិន្ទុខ្ពស់ជាងគេក្នុងទីផ្សារបច្ចុប្បន្ន និងមានតេស្តពិន្ទុនៅលើ​ AnTuTuដល់ទៅជាង60មុឺនពិន្ទុ។ បន្ទះឈីបSnapdragon 865 មានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា AI លឿន​ជាង​មុន​២ដង វាអាចមានសមត្ថភាពគណនារូបភាព 200 លាន​ភីកសែល​ក្នុងមួយវិនាទី ផ្តល់នូវបទពិសោធន៍កាន់តែច្បាស់និងរលូន។

៣. កាមេរ៉ាក្រោយ៤គ្រាប់ 64MP + កាមេរ៉ាមុខ២គ្រាប់ 32MP

realme X50 Pro 5G ​ប្រើប្រាស់ការរចនាដោយមានលេនភ្លោះទម្លុះអេក្រង់២គ្រាប់ រួមជាមួយ Sony IMX 616 Sensor និងលេនទូលាយ 105° Ultra Wide-angle។ កាមេរ៉ា 32MP+8MP បំពាក់នូវមុខងារសែលហ្វីជាច្រើន សម្រាប់បំពេញនូវតម្រូវការសែលហ្វីរបស់អតិថិជនដែលមានការជួបជុំពេលយប់និងទីកន្លែងផ្សេងៗ។ ជាមួយគ្នានេះដែរ​ realme X50 Pro 5G​ ភ្ជាប់មកជាមួយនូវកាមេរ៉ាក្រោយទំហំ ​64 MP AI Quad Camera ពង្រីកបាន 20x Hybrid Zoom លេនទូលាយ 119° រួមជាមួយនឹងលេន​ Portrait។ realme X50 Pro ក៏គាំទ្រការថតវីដេអូ 8K 30fps ធ្វើអោយអ្នកទទួលបានបទពិសោធន៍កាន់តែរលូន ហើយស្របពេលជាមួយគ្នានេះដែរក៏អាចបំពេញនូវតម្រូវការដែលអាចថតទុកនិងកត់ត្រាពេលវេលាល្អៗនៅក្នុងការរស់នៅផងដែរ។

ការរចនាដ៏សុីវីល័យរបស់​ realme X50 Pro 5G ម៉ូឌែលនេះបានដាក់លក់ជាផ្លូវការក្នុងថ្ងៃនេះហើយ ដោយមានជា​ពណ៌​ដែលពេញនិយម Rust Red និងMoss Green ពីរជម្រើសសម្រាប់ជ្រើសរើស ជាមួយនឹង12GB RAM +256GB ROMដែលជាអង្គផ្ទុកកម្រិតខ្ពស់ដាក់លក់ក្នុងតម្លៃ 899ដុល្លារ។ រាល់អតិថិជនដែលធ្វើការជាវ​ realme X50 Pro​ នៅក្នុងកម្មវីធីការដាក់លក់ដំបូងនេះនឹងទទួលបានការថែមជូនពិសេសជាមួយ​ realme Smart Watch​ ដែលមានតម្លៃ69$ មួយគ្រឿង៕