Rodgers ​អស់​សង្ឃឹម ពេល​ឃើញ​ទម្រង់​លេង​កូន​ក្រុម​ល្អ​តែ​៤៥​នាទី​

  • 2020-07-13 02:28:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុម Leicester City ​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Bournemouth ​ដល់​ទៅ​៤-១ ​នៅ​យប់មិញ​នេះ ​ធ្វើ​ឱ្យ​លោក Breden Rodgers ​ពិបាក​ចិត្ត អស់​សង្ឃឹម​មែនទែន​សម្រាប់​ការ​រក្សា​ខ្លួន​នៅ Top4 ​។

​ក្រុម Leicester City ​លេង​បាន​ល្អ​តែ​៤៥​នាទី​ដំបូង​ប៉ុណ្ណោះ ​ប៉ុន្តែ​៤៥​នាទី​តង់​ទី​២​ទៀត​នោះ ​ពួកគេ​ហាក់​ដូចជា​បាត់​បង់​ម្ចាស់​ការ​ទៅ​ហើយ។ ស្រប​ពេល​ដែល​ក្រុម Bournemouth ​វិញ ​បាន​ផ្លាស់​ប្ដូរ​ទម្រង់​លេង ​និង​វាយ​សម្រុក​រហូត​មាន​គ្រាប់​បាល់​កើត​ឡើង​ដល់​ទៅ​៤​គ្រាប់​ឯ​ណោះ។ ​

​ចំពោះ​រឿង​នេះ​ដែរ ​លោក Rodgers ​បាន​និយាយ​ថា​៖ “ខ្ញុំ​តែងតែ​មាន​ក្ដី​ស្រមៃ​ថា​យើង​នឹង​នៅ Top4 ​ប៉ុន្តែ​យើង​ក៏​ត្រូវ​បារម្ភ​ពី​ការ​លេង​របស់​យើង​ដែរ។ ពេល​នេះ ​តាំង​ពី​បើក​រដូវកាល​មក​វិញ ​យើង​លេង​ល្អ​បាន​តែ​៤៥​នាទី​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត ​ហើយ​វា​មិន​គ្រប់​គ្រាន់​ទេ។ ​យើង​នឹង​បញ្ចប់​ចំណាត់​ថ្នាក់​នៅ​កន្លែង​ដែល​យើង​សម​នឹង​ទទួល​យក​បំផុត​សម្រាប់​ទម្រង់​លេង​របស់​យើង​ពេល​នេះ”។

​រំលឹក​ថា​ក្រុម Leicester City ​នៅ​សល់​៣​ប្រកួត​ទៀត​ដើម្បី​បញ្ចប់​រដូវ​កាល​នេះ ​ដោយ​ប៉ះ​ក្រុម Sheffield United ​ក្នុង​ដី ​ប៉ះ​ក្រុម Spurs ​ក្រៅ​ដី ​និង​ប៉ះ​ក្រុម Manchester United ​នៅ​ក្នុង​ដី៕

ប្រភព៖ Goal   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម