ស្រឡាញ់កាមេរ៉ាពេក បុរសឥណ្ឌាចំណាយលុយសង់ផ្ទះរាងដូចជាកាមេរ៉ា (វីដេអូ)

  • 2020-07-13 03:43:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ឥណ្ឌា​វ័យ ៤៩​ឆ្នាំ​ម្នាក់ ដោយ​ហេតុតែ​ស្រឡាញ់​កាមេរ៉ា​ខ្លាំង​ពេក​ បាន​សម្រេច​ចិត្ត​សាងសង់​ផ្ទះ​កម្ពស់​៣​ជាន់​ ដែល​មាន​រាង​​ដូច​ជា​កាមេរ៉ា​ ដោយ​មាន​ទីតាំង​ស្ថិត​នៅ​ទីក្រុង​ Belgaum។

បុរស​ដែល​មាន​​ឈ្មោះ Ravi Hongal បាន​ចំណាយ​ទឹក​ប្រាក់​ជាង ៩៤ ០០០​ដុល្លារ ដើម្បី​សង់​ផ្ទះ​នេះ​ឡើង ដែល​នៅ​ផ្នែក​ខាង​មុខ​នៃ​ផ្ទះ មាន​រចនា​រូបរាង​កែវ​ឡេន, ភ្លើង Flash, មេមូរី​កាត, Viewfinder និង​​ហ្វីល​ផង​ដែរ។ នៅ​ខាង​ក្នុង​ផ្ទះ​​ក៏​មាន​​ការ​ឌីហ្សាញ​យក​លំនាំ​តាម​កាមេរ៉ា​ផង​ដែរ។

ផ្ទះ​ដែល​មាន​រូបរាង​ប្លែក​នេះ​បាន​ក្លាយ​ជា​ទី​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មួយ​ក្នុង​ទីក្រុង Belgaum។ គួរ​ដឹង​ថា​ក្រៅ​ពី​​បាន​សាង​សង់​ផ្ទះ​យក​លំនាំ​តាម​កាមេរ៉ា​ហើយ​នោះ សូម្បី​តែ​ឈ្មោះ​កូន​ប្រុស​ទាំង​បី​របស់​ខ្លួន ក៏​លោក Ravi Hongal ដាក់​តាម​កាមេរ៉ា​ដែរ ដែល​មាន​ឈ្មោះ​ថា Canon, Nikon និង Epson៕​​​​

ប្រភព៖ petapixel   ប្រែ​សម្រួល៖ សុខហេង