អេលីត កែវឡុង ក្លាយជាជើងឯកម៉ារ៉ាតុង សប្ដាហ៍ទី១ របស់ ISI រដូវកាលទី៣
- 2020-07-13 08:44:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេលីត កែវឡុង ក្លាយជាជើងឯកម៉ារ៉ាតុង សប្ដាហ៍ទី១ របស់ ISI រដូវកាលទី៣
ចន្លោះមិនឃើញ
កីឡាករវ័យក្មេង អេលីត កែវឡុង ក្លាយជាជើងឯកម៉ារ៉ាតុង លើប្រភេទទម្ងន់ ៥៧គីឡូក្រាម បើកឆាករដូវកាលទី៣ របស់សង្វៀន PNN កាលពីថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញនេះ។
សម្រាប់រដូវកាលថ្មីទី៣ នេះសង្វៀន PNN មិនមានការប្រកួតខ្សែក្រវាត់ប្រាក់ ឬខ្សែក្រវាត់មាសបន្តទៀតនោះទេ ប៉ុន្តែដាក់ឲ្យមានការប្រកួតម៉ារ៉ាតុងដណ្ដើមប្រាក់ ២ ៦០០ ០០០រៀលផងដែរ ដែលនឹងត្រូវធ្វើឡើងរយៈពេល ២៤ សប្ដាហ៍។ លោក ស្រឺ ស្រេង ប្រធានផ្នែកកីឡារបស់ PNN បានលើកថ្ងៃបើកឆាករដូវកាលថ្មីថា ដោយមើលឃើញពីចំណុចខ្វះខាតមិនសូវមានកីឡាករកម្រិត A ច្រើន និងជាការរួមចំណែកបង្កើនធនធានកីឡាករផងនោះ ទើបស្ថានីយក៏ដូចជាម្ចាស់ឧបត្ថម្ភសម្រេចបង្កើតឲ្យមានកម្មវិធីម៉ារ៉ាតុងនេះឡើង។
មួយវិញទៀតអ្នកគ្រប់គ្រងខាងលើនេះប្រាប់ទៀតថា នេះជាឱកាសដ៏ល្អសម្រាប់កីឡាករកម្រិត B ឬ ខ នេះមានទីផ្សារប្រកួតបានច្រើនអាចរកប្រាក់កម្រៃលើសពីមុន ដើម្បីយកទៅប្រើប្រាស់ក្នុងការដោះស្រាយជីវភាពក្រុមគ្រួសារផងដែរ។ មិនត្រឹមតែប៉ុណ្ណឹងទេនេះជាការជួយជំរុញកីឡាករទាំងនោះឲ្យរឹតតែមានសមត្ថភាពរីកចម្រើនជាងនេះទៅទៀត។ ចំពោះជើងឯកម៉ារ៉ាតុងសប្ដាហ៍និមួយៗនឹងមានឱកាសបានប្រកួតអន្តរជាតិ និងជាគូឯក រងឯកនៅសង្វៀន PNN នៅពេលក្រោយៗទៀត។
កីឡាករ៤នាក់ដែលបានប្រកួតម៉ារ៉ាតុងសប្ដាហ៍ទី១ បើកឆាកម្សិលមិញនេះរួមមាន ពុទ្ធ ម៉ាណូយ ប៉ះ រឿង សារិទ្ធ និង អេលីត កែវឡុង ប៉ះ លន់ សៀកឡេង។ សម្រាប់ជើងឯកនោះគឺបានលើកីឡាករ អេលីត កែវឡុង ទទួលបានប្រាក់រង្វាន់ ២ ៦០០ ០០០រៀល ជើងឯករងគឺកីឡាករ ពុទ្ធ ម៉ាណូយ បានប្រាក់រង្វាន់ ១ ២០០ ០០០រៀល៕