ថៅកែត្រី សាលម៉ុន៖ «ខ្ញុំសោកសង្រេង នៅពេលដែលសត្វឆ្កែរាប់សិបក្បាលត្រូវបានដឹកតាមម៉ូតូជាង១០គ្រឿងដោយមានចានដែក ឬឆ្នាំងបិទបាំងទ្រុង»

  • 2020-07-13 15:20:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ពេលធ្វើដំណើរតាមដងផ្លូវត្រឡប់មករាជធានីភ្នំពេញវិញនាថ្ងៃនេះ អារម្មណ៍របស់ខ្ញុំសោកសង្រេង និងសោកស្តាយយ៉ាងខ្លាំង នៅពេលដែលសត្វឆ្កែរាប់ស៊ិបក្បាលត្រូវបានដឹកតាមម៉ូតូជាង១០គ្រឿងដោយមានចានដែក ឬឆ្នាំងបិទបាំងទ្រុង។ បើកឡានបណ្តើរលួចសម្រក់ទឹកភ្នែកម្នាក់ឯង អាណិតជីវិតសត្វដែល មានចិត្តស្មោះត្រង់បំផុត (មានពេលខ្លះស្មោះត្រង់ជាងមនុស្សទៀត)។» នេះជាការរៀបរាប់របស់ លោក ម៉ៅ វុត្ថា ម្ចាស់ហាងត្រី សាលម៉ុន បានសរសេរនៅលើបណ្ដាញសង្គម នាយប់ថ្ងៃទី ១៣ កក្កដា ២០២០។

រូបតំណាង

លោក ម៉ៅ វុត្ថា សរសេរទៀតថា «ខ្ញុំសែនសោកស្តាយដែលមិនបានធ្វើអន្តរាគមន៍អ្វីសោះទៅលើវាសនាដ៏អភ័ព្វរបស់ពួកវា។ សូមទោស ខ្ញុំសូមទោស! សូមពួកឯងទៅកាន់សុគតិភព។ មនុស្សដ៏អប្រិយទាំងឡាយអើយ សូមអ្នកឈប់ទៅ ហើយខ្ញុំខ្លួនឯងនឹងប្តេជ្ញាចិត្ត»។

ទន្ទឹមនឹងនេះ លោកបន្ថែមថា៖

  • ១. គាំទ្រទាំងស្មារតី និងគ្រប់មធ្យោបាយដើម្បីទប់ស្កាត់អាជីវកម្ម លើសត្វសុនខ និងបណ្តាសត្វព្រៃនានា។

  • ២. បន្ថយទំនាក់ទំនង និងសម្ព័ន្ធភាពចំពោះអ្នកទាំងឡាយណាដែលតែងតែបបួល ឬបញ្ចូលសាច់ឆ្កែ និងសត្វព្រៃក្នុងកម្មវិធី ជប់លៀងនានា។

  • ៣. ធ្វើបុណ្យឧទ្ទិសកុសលជូនដល់វិញ្ញាណបណ្តាសត្វដ៏កំសត់ទាំងឡាយ។

(សូមអរគុណដល់អាជ្ញាធរខេត្តសៀមរាបដែលថ្មីថ្មីនេះដាក់បម្រាម អាជីវកម្មសត្វឆ្កែ ហើយសូមអំពាវនាវឲ្យមានបម្រាមបែបនេះនៅទូទាំងប្រទេស) ៕

សូមចុចអាន៖ ស្រុកបន្ទាយស្រី ប្រកាសមិនមានអាជីវកម្មទិញ-លក់ សាច់សុនខ

អត្ថបទ៖ វិបុត្រ

អត្ថបទពេញនិយម