ទោះ Pep, Jose, Alex និង Wenger បញ្ចូល​គ្នា​ក៏​មិន​អាច​ជួយ Arsenal បាន​ដែរ

  • 2020-07-14 03:49:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡាករ​របស់ Arsenal និង​ជម្រើស​ជាតិ​អង់គ្លេស​លោក Paul Merson បាន​លើកឡើង​ថា កាំភ្លើង​ធំ​នឹង​បន្ត​​មិន​​ជោគជ័យ ប្រសិន​បើ​ពួក​គេ​មិន​​កែ​ពី​កំហុស​​មូលដ្ឋានគ្រឹះ​​របស់​ពួក​គេ។

Merson និយាយ​ថា ការ​បញ្ចូល​គ្នា​នៃ  Pep Guardiola, Jose Mourinho, Sir Alex Ferguson និង Arsene Wenger ក៏​មិន​អាច​ជួយ​ពួក​គេ​បាន​ដែរ ប្រសិន​បើ​កីឡាករ​មិន​អាច​ប៉ះ​បាល់​៥​ម៉ែត្រ​បាន​ផង​នោះ។ បុរស​វ័យ​៥២​ឆ្នាំ​​ក៏​បារម្ភ​ទៀត​ថា កីឡាករ​ទាំង​អស់​បាន​ផ្ដោត​អារម្មណ៍​​ខ្លាំង​ពេក​លើ​ស្ថិតិ​របស់​ពួក​គេ ជាជាង​​ការ​ប្រកួត​នៅ​ចំពោះ​មុខ។

Arsenal បច្ចុប្បន្ន​ឈរ​នៅ​លេខ​៩​ឯណោះ បើ​រក្សា​​ទីតាំង​នៅ​បែប​នេះ​ពួក​គេ​នឹង​គ្មាន​កន្លែង​លេង​នៅ​ពាន​អឺរ៉ុប​ឡើយ​នៅ​រដូវ​កាល​ក្រោយ។ សប្ដាហ៍​មុន​​ក្រុម​លោក Mikel Arteta បាន​ប្រកួត​ចាញ់ Spurs ២-១ ដោយ​សារ​តំបន់​​ខាង​ក្រោម​លេង​ខុស​បច្ចេកទេស។

និយាយ​ប្រាប់ Sky Sport លោក Merson និយាយ​ថា កាល​លេង​ទល់​នឹង Spurss ទោះ​បី​អ្នក​ចាត់​ការ​ធំ​ៗ​ទាំង​៤​​មាន​លោក Pep, Jose, Alex និង Wenger បញ្ចូល​គ្នា​ជា​អ្នក​ចាត់​កាត​តែ​មួយ​​ក៏​មិន​អាច​ជួយ​អ្វី​​បាន​ដែរ ប្រសិន​បើ​មាន​ខ្សែ​ការពារ​​ប៉ះ​បាល់​៥​ម៉ែត្រ​ខូច​នឹង៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ