នីតិវិធីនៃការបង់កម្រៃសេវាសាធារណៈរបស់លិខិតអនុញ្ញាតឱ្យនាវាចូល នៅតាមកំពង់ផែ នៃព្រះរាជាណាចក្រកម្ពុជា

  • 2020-07-14 08:25:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញសេចក្តីជូនដំណឹងស្តីពី នីតិវិធីនៃការបង់កម្រៃសេវាសាធារណៈរបស់លិខិតអនុញ្ញាតឱ្យនាវាចូល នៅតាមកំពង់ផែ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះដែរអគ្គនាយកដ្ឋានដឹកជញ្ជូន ផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ សូមជម្រាបជូនម្ចាស់នាវា ឬតំណាងម្ចាស់នាវាអោយបានជ្រាបថា ៖

  • ១ ចាប់ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០តទៅ រាល់សំណុំឯកសារត្រូវផ្ញើសារតាមរយៈអេឡិចត្រូនិក (entrypermit.mmd@gmail.com) និងធ្វើការទូទាត់កម្រៃសេវាសាធារណរបស់លិខិតអនុញ្ញាតឲ្យនាវាចូលនៅតាមកំពង់ផែតាមរយះប្រពន្ធ័អេឡិចត្រូនិករបស់ធនាគារឯកទេសវីង (ខេមបូឌា) លីមីធិតឲ្យបាន២៤ម៉ោង មុននាវាចូល។

  • ២ ទម្រង់លិខិតអនុញ្ញាតឲ្យនាវាចូលតាមកំពង់ផែ ត្រូវបានផ្លាស់ប្តូពីការចុះហត្ថលេខា និងបោះត្រា ទៅជាការប្រើប្រាស់QRcode ជំនួសវិញ។

  • ៣ សមាសភាពមន្ត្រីទំនាក់ទំនងផ្តល់ព័ត៏មានដែលមានរាយនាម។

អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់នាវា ឬ តំណាងម្ចាស់នាវាទាំងអស់បានជ្រាបជាព័ត៏មាន និងសហការអនុវត្តន៏តាមការជូនដំណឹងចាប់ពីពេលនេះតទៅ។

សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោម៖

ប្រភព៖ ក្រសួងសាធារណការនិងដឹកជញ្ជូន

អត្ថបទថ្មី