ម៉ាកទូរសព្ទមួយទៀត នឹងប្រកាសចេញបច្ចេកវិទ្យាសាកថ្ម 125W ក្នុងសប្ដាហ៍នេះដែរ

  • 2020-07-14 08:03:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​​ម៉ាក​យីហោ iQOO បាន​ប្រកាស​អំពី​បច្ចេកវិទ្យា​សាក​ថ្ម​កម្លាំង 120W និង OPPO ត្រៀម​ប្រកាស​ចេញ​បច្ចេកវិទ្យា​សាក​ថ្ម​កម្លាំង 125W នា​ថ្ងៃ​ទី ១៥ ខែ​កក្កដា​នេះ ម៉ាក​យីហោ​មួយ​ទៀត​គឺ realme បាន​ឲ្យ​ដឹង​ថា​នា​ថ្ងៃ​ទី ១៦ ខែ​កក្កដា ក្រុមហ៊ុន​នឹង​ប្រកាស​ចេញ​បច្ចេកវិទ្យា​សាក​ថ្ម​កម្លាំង 125W នឹង​គេ​ដែរ។

ការ​ហក់​លោត​ទៅ​កាន់​ 125W គឺ​ស្មើ​នឹង​ពីរ​ដង​នៃ​បច្ចេកវិទ្យា​សាក​ថ្ម SuperDart 65W ដែល realme បាន​ដាក់​លើ X50 Pro 5G។ តាម​ការ​សាក​ល្បង​របស់ Android Authority បាន​ឲ្យ​ដឹង​ថា​ ថ្ម​ទំហំ 4200mAh របស់ X50 Pro 5G ចំណាយ​ពេល​ត្រឹម ៣០នាទី អាច​សាក​ពេញ​ ១០០%។

គួរ​ដឹង​ថា​បច្ចេកវិទ្យា​សាក​ថ្ម​កម្លាំង 120W ដែល vivo បាន​ប្រកាស​ចេញ​ម្សិលមិញ​នេះ ប្រើ​ពេល​ត្រឹម ១៥​នាទី អាច​សាក​ថ្ម​ពេញ​បាន​ ១០០%៕

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី