realme C11? ម៉ូឌែលថ្មីនៃ realme C series កែប្រែស្តង់ដាថ្មីនៃស្មាតហ្វូនលំដាប់ថវិកា

  • 2020-07-14 10:39:36
  • ចំនួនមតិ 1 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

ចាប់តាំងពី realme បានបង្កើតឡើងមក គឺមានការកំណត់ខ្សែ​ស្រលាយផលិតផលយ៉ាងច្បាស់លាស់ realme X series ដែលជា Flagship សុីវិល័យបែបយុវវ័យ (realme X50 Pro, X2 Pro) realme Number series ដែលមានគុណភាពល្អ និងមានការគាំទ្រយ៉ាងខ្លាំង (realme 6 series,realme 5 series ) រួមជាមួយនឹង realme C series លំដាប់ថវិកា​ដែលមានអេក្រង់ធំនិងថាមពលថ្មធំ។

អ្វីដែលគួរឲ្យ​កត់សម្គាល់នោះគឺ realme C series មានការគាំទ្រយ៉ាងច្រើនពីអតិថិជនដល់ទៅជាង ១៣លាននាក់នៅ​ទូទាំងពិភពលោក ដែលនេះគឺបានមកពីការនៅតែបន្តព្យាយាមយកចិត្តទុកដាក់របស់ realme ទៅលើគ្រឿងបំពាក់ និងការរចនានៃស្មាតហ្វូនលំដាប់ថវិកា ដូចជា C3 ដែលបានដាក់ប្រកាសកាលពីដើមឆ្នាំកន្លងមក មិនថាពណ៌ ការរចនា ឬក៏ការមានបំពាក់បន្ទះឈីប gaming ទាំងនេះសុទ្ធតែបង្ហាញនូវតម្រូវខ្ពស់នៃ realme ទៅលើស្មាតហ្វូនលំដាប់ថវិកា។

នៅក្នុងថ្ងៃនេះ realme បានដាក់ប្រកាសស្មាតហ្វូនម៉ូឌែលថ្មីមួយនៃ realme C series នៅក្នុងប្រទេសឥណ្ឌា realme C11 ដើម្បីបើកទំព័រថ្មីមួយនៃ realme C series។ ហើយស្របពេលជាមួយគ្នានេះដែរ realme កម្ពុជាក៏បានប្រកាសជាផ្លូវការថា ម៉ូឌែល C11 នេះនឹងមកដល់ទីផ្សារប្រទេសកម្ពុជានាចុងខែកក្កដានេះផងដែរ។

ចាប់ពី realme C2, C3 រហូតដល់ម៉ូឌែល realme C11 នេះ ភាពខុសគ្នានៃការដាក់ឈ្មោះក៏បានបង្ហើបថា realme C11 លើកនេះនឹងអាចក្លាយជាការចាប់ផ្តើមថ្មីមួយនៃ realme C series realme C series នឹងមានការកែប្រែ​ឲ្យ​ប្រសើរឡើងជាងមុន តែអ្វីដែលមិនផ្លាស់ប្តូរនោះគឺ C11 គឺនៅតែបន្តយកចំនុចស្មាតហ្វូនលំដាប់ថវិកាដែលមានអេក្រង់ធំ និងថាមពលថ្មធំធ្វើជាចំនុចលក់សំខាន់ដែរ។ សមាជិកថ្មីនៃ realme C series លើកនេះ បន្ទាប់ពីបានធ្វើ​ឲ្យ​ប្រសើរឡើងហើយ តម្លៃគឺនៅតែរក្សាដដែល​ គឺនៅចន្លោះពី ១០០ ដល់ ២០០ដុល្លារ។ សម្រាប់ព័ត៌មានលម្អិតអំពីតម្លៃ សូមរង់ចាំតាមដានការដាក់ប្រកាសរបស់ realme C11 នៅចុងខែនេះទាំងអស់គ្នា៕