Xiaomi នឹងបង្ហាញបច្ចេកវិទ្យាសាកកម្លាំង 100W ខែក្រោយនេះ

  • 2020-07-15 03:17:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​គេ​បាន​ឮ​ពាក្យ​ចចាមអារ៉ាម​អំពី​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន​កម្លាំង 100W របស់ Xiaomi។ ពេល​នេះ​​ប្រភព​ចែក​រំលែក​ដំណឹង​លេច​ធ្លាយ​ដែល​អាច​ទុក​ចិត្ត​បាន​មួយ បាន​និយាយ​ថា​ Xiaomi នឹង​បង្ហាញ​ចេញ​បច្ចេកវិទ្យា​សាក​ល្បឿន​​លឿន​នេះ​នា​ខែ​ក្រោយ​នេះ។

គេ​ដឹង​ថា​គ្រឿង​ដែល​ត្រូវ​ការ​សម្រាប់​បច្ចេកវិទ្យា​សាក​កម្លាំង 100W របស់ Xiaomi ដែល​អាច​មាន​ឈ្មោះ​ថា Super Charge Turbo បាន​ចូល​ក្នុង​រោងចក្រ​ផលិត​ទ្រង់ទ្រាយ​ធំ​កាល​ពី​ខែ​មុន​នេះ។ ទំព័រ​ឈ្មោះ Digital Chat Station លើ​បណ្ដាញ Weibo បាន​ឲ្យ​តម្រុយ​ដែរ​ថា​ Xiaomi ក៏​កំពុង​តែ​សិក្សា​លើ​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​ល្បឿន​លឿន​ផង​ដែរ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម