សៀមរាបល្បីស្ងាត់មែន តែកាន់តែស្អាត ទៅលេងពេលនេះដឹងតែសប្បាយ ឯខ្ទង់ចំណាយក៏មិនអស់ច្រើន

  • 2020-07-15 05:22:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ការ​ផ្ទុះ​ឡើង​នៃមេរោគ​កូវីដ​១៩ វិស័យ​ទេសចរណ៍​រងគ្រោះ​ធ្ងន់​ជាង​គេ​បំផុត។ ផ្ទុយ​ពី​ការ​ធ្លាក់​ចុះ​នៃ​ភ្ញៀវ​ទេសចរ សម្រស់​ទឹក​ដី​អង្គរ​ហាក់​កាន់​តែ​​ស្អាត​ប្លែក ពិសេស​គឺ នៅតាមតំបន់​ប្រាសាទ​បុរាណ​តែម្តង ជាមួយសភាព​ស្ងប់ស្ងាត់ ហំព័ទ្ធដោយ​ធម្មជាតិបៃតងខ្ចីនារដូវវស្សា រំលេចចេញជាទេសភាពដ៏ស្រស់​ត្រកាល។

អ្នកដែល​បាន​ទៅលេងអង្គរក្នុងអំឡុងប៉ុន្មានខែចុងក្រោយ​នេះ សុទ្ធតែលាន់មាត់សរសើរដូចៗ គ្នា​ថា ស្ងប់​ស្ងាត់​ ស្រស់ស្អាត​ សប្បាយ​ដើរ ​ថត​រូប​លេងបានស្អាត ពិតជាកម្រមាន។

ជាក់ស្តែង មិត្ត​ Sabay ម្នាក់​ដែល​ទើប​ទៅ​លេង​ខេត្ត​សៀម​រាប កាល​ពី​ដើម​ខែ​កក្កដា​នេះ បាន​ឲ្យ​ដឹង​ពី​ភាព​ខុស​ប្លែក​ពី​មុន និង​ ឥលូវ​នៅ​ទឹកដី​អង្គរ​ថា ៖ « ពិត​ជា​ស្ងាត់​មែន​ទែន ហាង​ធំៗ និង​ក្លិន​កម្សាន្ត​មិន​ទាន់​បើក​ទ្វា​ទេ សូម្បី​អាជីវកម្ម​នៅ​ផាបស្ត្រីប​ក៏​បន្ត​បិទ​ឡើង​ស្ងាត់​ផ្លូវ​ទាំង​មូល។ ភ្ញៀវ​ទេសចរ​ពិតជា​តិច​ខ្លាំង​ណាស់ ឬ ស្ទើរ​គ្មាន​សោះ។ ដល់​ឃើញ​អីចឹង ខ្ញុំ និង​មិត្តភ័ក្ត​បាន​ដើរ​លេង​ថត​រូប​លេង​បាន​ស្អាតៗច្រើន​ណាស់។ តែ​ប្រាសាទ​ខ្លះធំ​ហើយ​ឆ្ងាយៗ ដល់​ស្ងាត់​ពេក​ដូច​រៀង​ខ្លាចៗ​ដែរ តែ​បើ​មាន​គ្នា​ច្រើន​នាក់ ធានា​ដឹង​តែ​សប្បាយ​ខ្លាំង​ម៉ង»។

«បង​ប្អូន​នៅ​នេះ​ចូល​ចិត្ត​ធាក់​កង់​ខ្លាំង​ណាស់ ​ខ្ញុំ​ក៏​ធាក់​ដែរ អីចឹង​ផ្លូវ​ស្ងាត់ គឺ​ត្រូវ​ម៉ាច់​ម៉ង។ លើក​នេះ​ខ្ញុំ​បាន​ចំណាយ​ពេល​នៅ​សៀម​រាប​ដល់​ទៅ ២​សប្តាហ៍។ ខ្ញុំ​​ស្នាក់​នៅ​ផ្ទះ​បង​ប្អូន តែ​ខ្ញុំ​ដឹងថា សណ្ឋាគារល្អ​ៗជាច្រើនបានបើកដំណើរការ​វិញហើយ ថែមទាំងមានតម្លៃពិសេស ធូរថ្លៃទៀត អីចឹងទៅលេងសៀមរាបអំឡុងពេលនេះ សប្បាយខ្លាំង ហើយ​ពិត​ជាមិន​ចាយ​អស់ច្រើនទៀត» ។

កញ្ញា​បន្តថា ៖ « និយាយ​ដល់​របស់​ញុំា​ គឺនៅតែសម្បូរគ្រប់មុខ​ដូចមុនអីចឹង ហើយ​មិន​ចាយ​ច្រើនទេ បើ​ចេះ​ចុច​កុម្ម៉ង់​របស់​ញុំាតាមអេប foodpanda ងាយស្រួលប្រើ មាន​ប្រូម៉ូសិន​ចុះ​ថ្លៃ​ច្រើន​ ចង់​ញុំា​អី​ក៏​មាន​ដែរ»។​

«នៅ​ក្រុង​សៀមរាប​ឥលូវ ​ប្លែកភ្នែកខ្លាំង ត្រង់​ហាង​តូច​ធំ​ម៉េចក៏ដោយ គឺ​សុទ្ធតែ​មាន​ដាក់​ផ្លាក foodpanda ទាំងអស់ ហើយ​សូម្បី​តែ​ផ្លូវ​ស្ងាត់​ក៏​មាន​ឃើញ​ក្រុម​ការងារ foodpanda ជិះខ្វាត់​ខ្វែង​ដែរ​ ។ នេះ​បញ្ជាក់​ថា បង​ប្អូន​នៅ​ក្រុង​សៀមរាប​យើងនៅតែ​រក្សារការ​ប្រុងប្រយ័ត្នខ្ពស់ការពារខ្លួនពីមេរោគកូវីដ១៩ ដោយ​ការ​សម្ងំ​ក្នុង​ផ្ទះ ហើយ​ចាប់​ផ្តើម​និយម​ការ​ចុច​កុម្ម៉ង់​អាហារ​តាម​អេប​ដែល​មាន​សេវា​ដឹក​ជូន​ដល់​ផ្ទះ របស់ foodpanda »។ កញ្ញា​បញ្ជាក់​បន្ថែម។

ពិត​ណាស់​សេវា​ដឹក​ជញ្ជូន​របស់ foodpanda បាន​ចូល​ដល់​ខេត្ត​សៀមរាប​មួយ​រយៈ​ហើយ និង​បន្ត​ពង្រីក​ខ្លួន​យ៉ាង​ឆាប់​រហ័ស ជាមួយ​កំណើន​ភ្នាក់ងារ​ដឹក​ជញ្ជូន​ជាច្រើន ដែល​ផ្តល់​ភាព​ងាយ​ស្រួល និង​ចំណេញ​ច្រើន​សម្រាប់អ្នក​ក្រុង​សៀមរាប និងភ្ញៀវ​ទេសចរ។

ជាក់ស្តែង​ចូល​កុម្ម៉ង់ម្ហូប ឬ​ទិញទំនិញតាមអេប  foodpanda តែង Free សេវា​ដឹក​ដល់​ទី​កន្លែង និង​ប្រូម៉ូសិន​ចុះ​ថ្លៃ​ជាច្រើន ដែល​នេះ​ជួយ​ដល់​សេដ្ឋកិច្ច​បង​ប្អូន​មួយ​ចំណែក​ដែរ ខណៈ​កូវីដ១៩ នៅមិន​ទាន់​ចប់​ទាំង​ស្រុង។

កាន់​តែ​ចំណេញ! ជាមួយ​កូដប្រូម៉ូសិន SABAY ៖ សម្រាប់​មិត្ត Sabay ទាំង​អស់ នឹង​ទទួល​បាន ការ​បញ្ចុះ​តម្លៃ ៣ ដុល្លារ​ប្រើ​បាន​ភ្លាមៗ រាល់​ការ​ចំណាយ​ចាប់​ពី ៤ ដុល្លារ​ឡើង​ទៅ ក្នុង​អេប foodpanda ។ បញ្ជាក់ ៖ ការ​ផ្តល់​ជូន​នេះ​សម្រាប់​តែ​អ្នក​ប្រើ​អេប foodpanda លើក​ដំបូង​ប៉ុណ្ណោះ ។

ចង់​ដឹង​ថា​ស្រួល​ប្រើ សម្បូរ​របស់​ញុំា​ឆ្ងាញ់ៗ និ​ងមាន​ប្រូម៉ូសិន​ច្រើន​ប៉ុណ្ណា តោះ! ដោនឡូតអេប foodpanda ឥលូវនេះ http://onelink.to/fpkh៕​

ណារីតា