គ្រូ ឡុង ជិន បានបញ្ជាក់ហើយសិស្សរបស់ខ្លួនមិនអាចខ្លាចញញើត ម៉ុត ខ្លឹមខ្មៅ នោះទេ
- 2020-07-15 09:26:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ ឡុង ជិន បានបញ្ជាក់ហើយសិស្សរបស់ខ្លួនមិនអាចខ្លាចញញើត ម៉ុត ខ្លឹមខ្មៅ នោះទេ
ចន្លោះមិនឃើញ
គ្រូបង្វឹកផ្ទាល់របស់កីឡាករ ឡុង ជិន ថាកូនសិស្សរបស់ខ្លួនមិនខ្លាចញញើត និងសិស្សច្បង ម៉ុត ខ្លឹមខ្មៅ នោះទេទោះជាមានបទពិសោធច្រើន និងត្រូវឡើងទម្ងន់ទៅវ៉ៃ ៦៣,៥ គីឡូក្រាមសប្ដាហ៍នេះក្ដី។
លោក Ricky គ្រូបង្វឹករបស់ ឡុង ជិន បានឲ្យដឹងថា សម្រាប់ជំនួបជាមួយ ខ្លឹមខ្មៅ សប្ដាហ៍នេះគឺលោកបានសួរបញ្ជាក់ហើយបញ្ជាក់ទៀតជាមួយសិស្សថាអាចទទួលការប្រកួត ឬប៉ះជាមួយកីឡាករចាស់វស្សាខាងលើនេះបានអត់។ ដោយមានជំនឿចិត្ត និងការទុកចិត្តរបស់សិស្សច្បាស់លាស់បែបនេះទើបលោកទទួលការប្រកួតជាមួយ ម៉ុត ខ្លឹមខ្មៅ នេះតែម្ដងទៅ។
បុរសស្រឡាញ់គុនខ្មែរខាងលើនេះបន្តប្រាប់ទៀតថា ទាក់ទិនទៅហ្នឹងការហ្វឹកហាត់វិញគឺ ឡុង ជិន ធ្វើបានល្អមែនទែន ហ្វឹកហាត់បានរយៈពេលជាង១ខែឯណោះសម្រាប់ត្រៀមការប្រកួត។ បើទោះជាដៃគូរបស់ ឡុង ជិន ជាកីឡាករចាស់វស្សាមានបទពិសោធច្រើនបែបនេះក្ដី ប៉ុន្តែលោកយល់ឃើញថាប៉ះគ្នាលើកនេះច្បាស់ជាល្អមើល ហើយបើឈ្នះក៏ឈ្នះមិនស្រួលដែរ។
ការប្រកួតមិត្តភាពជាតិនិងជាតិរវាង ឡុង ជិន និង ម៉ុត ខ្លឹមខ្មៅ នេះនឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០ ចាប់ពីម៉ោង ១២ថ្ងៃត្រង់តទៅលើសង្វៀន PNN ៕