Pogba ជឿថាឆ្នាំនេះ Man Utd អាចឈ្នះ FA Cup និង Europa League បាន
- 2020-07-17 04:29:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pogba ជឿថាឆ្នាំនេះ Man Utd អាចឈ្នះ FA Cup និង Europa League បាន
ចន្លោះមិនឃើញ
ខ្សែបម្រើ Paul Pogba មានទំនុកចិត្តថាក្រុម Manchester United នៅរដូវកាលនេះ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការឈ្នះពានរង្វាន់ FA Cup និង Europa League បាន។
បិសាចក្រហមនៅយប់មិញនេះ បានយកឈ្នះលើក្រុម Crystal Palace ក្នុងលទ្ធផល ២-០ បន្ដក្ដីសង្ឃឹមចូល Top4 បាននៅរដូវកាលនេះ។ ខណៈដែលក្រុមមួយនេះ ក៏នៅសល់ពានរង្វាន់២ទៀតដែលពួកគេអាចនឹងមានឱកាសឈ្នះបានផងដែរ គឺ FA Cup និង Europa League ។ FA Cup ក្រុម Man Utd ត្រូវប៉ះ Chelsea នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ស្របពេល Europa League វិញ ពួកគេក៏បានឈានដល់វគ្គ១៦ក្រុមជើងទី២ផងដែរ។
សម្រាប់ទម្រង់លេងល្អនៅរដូវកាលនេះ បានធ្វើឱ្យ Pogba មានទំនុកចិត្តថាក្រុម Man Utd នឹងអាចឈ្នះពានរង្វាន់បានខ្លះមិនខានសម្រាប់ពានដែលត្រូវលេងខាងមុខនេះ។ កីឡាករជម្រើសជាតិបារាំងរូបនេះ និយាយថា៖ “យើងចង់ឈ្នះប្រកួតដែលនៅសល់ទាំងអស់។ យើងចង់ឈ្នះ FA Cup និង Europa League ។ ឆ្នាំមុនយើងមិនបានឈ្នះពានអ្វីនោះទេ ហើយខ្ញុំមានអារម្មណ៍ទទេតែម្ដង”៕