ទើបធ្លាយចេញ! រូបរាងទូរសព្ទ Gaming ដែលឌីហ្សាញចម្លែកដាច់គេ

  • 2020-07-17 06:47:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សល់ ៥​ថ្ងៃ​ទៀត​ ស្មាតហ្វូន Gaming របស់ Lenovo នឹង​បង្ហាញ​រូបរាង​ជា​ផ្លូវ​ការ ហើយ​នា​ពេល​នេះ​រូបរាង​ផ្លូវការ​នៃ​ស្មាតហ្វូន​បាន​ធ្លាយ​ចេញ បង្ហាញ​ឲ្យ​ឃើញ​ច្បាស់ៗ​អំពី​ការ​ឌីហ្សាញ​ដែល​ខុស​ប្លែក​ពី​ធម្មតា។

រូបភាព​បាន​បង្ហាញ​ថា​នៅ​ផ្នែក​ចំហៀង​នៃ​ Lenovo Legion គឺ​មាន​បង្កប់​កាមេរ៉ា Selfie ក្នុង​តួ​ខ្លួន ខុស​ពី​ស្មាតហ្វូន​ភាគ​ច្រើន​បង្កប់​នៅ​ផ្នែក​ខាង​លើ។ ចំណែក​កាមេរ៉ា​ពីរ​គ្រាប់​នៅ​ផ្នែក​ខាង​ក្រោយ ស្ថិត​នៅ​​ក្បែរ​កណ្ដាល​ខ្នង​ទូរសព្ទ ឯ​ភ្លើង LED ​មាន​ទីតាំង​នៅ​ពី​លើ​ឡូហ្គោ Legion តែ​ម្ដង។ ចំពោះ​អេក្រង់​វិញ​គេ​​មិន​ទាន់​ដឹង​ទំហំ​ជាក់លាក់​នៅ​ឡើយ​ទេ ប៉ុន្តែ​ទំនង​ជា​ប្រភេទ OLED និង​មាន​ Refresh Rate 144Hz។

លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​មាន​ដូច​ជា​ប្រើ​ឈីប Snapdragon 865+ និង​បច្ចេកវិទ្យា​សាក​ថ្ម Super Flash Chage 90W។ ការ​ប្រកាស​ចេញ​​ស្មាតហ្វូន​នេះ​ធ្វើ​ឡើង​នា​ថ្ងៃ​ទី ២២ ខែ​កក្កដា ចំ​ថ្ងៃ​តែ​មួយ​ជា​មួយ ASUS ROG Phone 3៕​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង