មនុស្ស​ Chanyeol ​ត្រង់បំផុត​ បើ​ស្រឡាញ់អ្នកណាហើយ នឹង​ហ៊ាន​ធ្វើអ្វី​គ្រប់យ៉ាងឲ្យ

  • 2020-07-17 08:58:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពីថ្ងៃ​ទី ១៤ ខែកក្កដា Chanyeol និង​ Sehun បាន​មក​ចូលរួម​ក្នុង​កម្មវិធី​ "Choi Junghwa's Power Time” របស់​វិទ្យុ SBS Power FM ដើម្បីផ្សព្វផ្សាយ​បទ​ថ្មី​របស់​ពូកគេ។

អំឡុង​ពេល​ចូលរួម​ពេល​នោះ​ អ្នក​ទាំង​ ២​ក៏​បាន​និយាយទាក់ទង​នឹង​ជីវិត​ស្នេហា​ដែរ។ DJ វិទ្យ​ Choi Junghwa បាន​សួរ​ Chanyeol ថា​តើ​ចរិត​របស់​លោក​បែប​ណា​ទៅ​ពេល​នៅ​មុខ​អ្នក​ដែល​ខ្លួន​ស្រឡាញ់។

ឆ្លើយ​តប​សំណួរ​មួយ​នេះ​ Chanyeol បាន​និយាយថា​៖ «ខ្ញុំ​ជា​ប្រភេទ​មនុស្ស​ប្រុស​ដែល​ចូល​ចិត្ត​បើក​ទម្លាយ​ពី​អារម្មណ៍ពិត»។ ត្រង់​ចំណុច​នេះ​ បើ​ទោះ​បី​ជា​ Chanyeol មិន​ប្រាប់​ក៏​អ្នកគាំទ្រ​ដឹង​ច្បាស់​ដែរ​ថា​ តារា​ប្រុស​រូព​នេះ​ជា​មនុស្ស​ដែល​ត្រង់​ទៅ​ត្រង់​មក។

Chanyeol បន្ថែម៖ «បើដូច​នៅ​ជាមួយ​ Sehun គាត់​ធ្លាប់អត់​ទទួល​ទូរសព្ទ​ខ្ញុំ តែ​មួយ​រយៈ​នេះ​ទទួល​ធម្មតា​វិញ​ហើយ»។

បើ​ត្រឡប់​ទៅ​កាល​ពី​ខែមេសា Chanyeol បាន​ផ្ញើបាច់ផ្កា​កុលាបមួយ​បាច់ ឲ្យ​ទៅ​ Suho ​ពេល​ចូលក្នុង​ជួរ​ទាហាន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ តារា​ប្រុស​រាង​ខ្ពស់​រូប​នេះ​ក៏​បាន​ជូន​កាសឥតខ្សែ ដល់បង​ស្រី បង្កើត​របស់​លោកគឺ​ ពិធីករ​ Park Yoora ទៀត។ Chanyeol មិន​ស្ទាក់​ស្ទើរ​ក្នុង​ការបង្ហាញ​អារម្មណ៍ពិត​ទៅ​អ្នក​ដែល​លោក​ស្រឡាញ់​នោះទេ៕​

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី