ជើង​ឯក​ World Cup ២០១៤​ ចូល​និវត្តន៍​ទាំង​វ័យ​ក្មេង

  • 2020-07-17 14:15:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Borussia Dortmund កីឡាករ​ Andre Schurrle ប្រកាស​ខ្លួន​ចូល​និវត្តន៍​នៅ​ថ្ងៃ​នេះ​ ក្នុង​វ័យ​ ២៩​ឆ្នាំ​។

កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​ ធ្លាប់​បាន​លេង​ឲ្យ​ក្លឹប​ធំៗ​មួយ​ចំនួន​ដូច​ជា​ក្លឹប​ Leverkusen ក្លឹប​ Chelsea និង​ក្លឹប​ Dortmund ផង​ដែរ​។

Andre ​ធ្លាប់​បាន​ជួយ​រក​ពាន​តូច​ធំ​ ដល់​ក្លឹប​ទាំង​នោះ​​។ អ្វី​កាន់​តែ​ពិសេស​នោះ​គឺ​កីឡាករ​រូប​នេះ​ ក៏​ធ្លាប់​ជួយ​ជម្រើស​ជាតិ​របស់​ខ្លួន​ឲ្យ​ឈ្នះ​ពាន​ FIFA World Cup នៅ​ក្នុង​ឆ្នាំ​២០១៤​ ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Andre បាន​ប្រលូក​ក្នុង​វិស័យ​បាល់ទាត់​នេះ​តាំង​ពី​ឆ្នាំ​២០០៩​ ដោយ​ចូល​រួម​លេង​បាន​ ៣៧៣​ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ៨៦​គ្រាប់​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី