ទាំងនេះជាតារាកូរ៉េដែលសុទ្ធតែធ្លាប់ក្លាយជាជនរងគ្រោះពីអំពើបោកប្រាស់
- 2020-07-20 02:24:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាំងនេះជាតារាកូរ៉េដែលសុទ្ធតែធ្លាប់ក្លាយជាជនរងគ្រោះពីអំពើបោកប្រាស់
ចន្លោះមិនឃើញ
ឃើញតារាៗបង្ហាញភាពស្រស់ស្រាយស្វាហាប់លើឆាក មិនប្រកាដថាពួកគេតែងតែជយបរឿងល្អនោះទេ ព្រោះថាខ្លះត្រូវអត់ទ្រាំខាំមាត់ ដោយសាររងគ្រោះដោយប្រការជាច្រើនសម្រាប់ជីវិតពួកគេ។
ខាងក្រោមជាឈ្មោះតារាដែលត្រូវក្លាយជាជនរងគ្រោះ ដោយសារអំពើឆបោក៖
១. Lisa (ក្រុម BLACKPINK)
រឿងហេតុនេះទើបផ្ទុះឡើងនាពេលថ្មីៗនេះទេ ទាក់ទងនឹងអ្នកចាត់ការទូទៅរបស់ Lisa ដែលបានបោកប្រាស់សេចក្ដីទុកចិត្ត ដោយបន្លំយកលុយ ១ពាន់លានវ៉ុន ឬខ្ទង់ ៨២៩ ៤៥៦ដុល្លារពីនាង។ អ្នកចាត់ការនេះបានធ្វើការជាមួយ Lisa តាំងពីឆ្នាំ ២០១៦ ហើយក៏ជាមនុស្សដែលនាងទុកចិត្តរហូតមក ប៉ុន្តែបែរជាលួចស៊ីពីក្រោយបែបនេះ ធ្វើឲ្យមហាជនមានការខឹងសម្បារជាខ្លាំង។
២. Tiger JK និង Yoon Mi Rae
អ្នកទាំង ២ ធ្លាប់បើកក្រុមហ៊ុនមួយរួមគ្នាជាមួយនឹងអតីតអ្នកចាត់ការម្នាក់ ដើម្បីមានសិទ្ធិលបទទាំងប៉ុន្មានដែលពួកគេបានចេញ។ អ្នកចាត់ការទាំងនោះ មានតួនាទីចាត់ចែតលើផ្នែកទីផ្សារ ឯខាងផ្សព្វផ្សាយអាល់ប៊ុម ឬការប្រគំតន្ត្រីគឺ Tiger JK និង Yoon Mi Rae ជាអ្នកទទួលខុសត្រូវ។
ទោះជាយ៉ាងណា អ្នកចាត់ការរបស់ពួកគេនោះបែរជាអះអាងថា អ្នកទាំង ២ មិនអាចរកលុយបានទេ ដោយសារការងារផ្សេងរវល់ពេក។ Tiger JK និង Mi Rae ក៏បានបញ្ចប់សេចក្ដីទុកចិត្តចំពោះអ្នកចាត់ការ ទាំងនោះ ស្របពេលពួកគេគិតថាបទ HipHop មិនមែនជាប្រភេទបទដែលអាចរកលុយបាន។
មិនយូរប៉ុន្មាន Tiger JK ក៏ចាប់ផ្ដើមចាប់អារម្មណ៍ចំពោះអ្នកចាត់ការទាំងនោះ ដោយសារពួកគេបាននិយាយថារកបានប្រាក់តិចជាង ១ ៤០០ដុល្លារ ពេលពួកគេធ្វើស្ប៉តពាណិជ្ជកម្ម ចំនួន ៣។ រហូតក្រោយមកទើបភ្ញាក់ ពេលដឹងថាការពិតស្ប៉តទាំង ៣នោះ ពួកគេអាចទទួលបានដល់ទៅ ៤៧០ ០០០ដុល្លារឯណោះ។ នេះបានសេចក្ដីថាអ្វីដែលអ្នកចាត់ពួកគេប្រាប់គឺជាការកុហក ហើយបន្ទាប់ពីមានការស្រាវជ្រាវជាបន្តបន្ទាប់ក៏ស្រាប់តែហួសចិត្តទៀត ព្រោះការពិតបង្ហាញថារយៈពេល ជាង១ឆ្នាំ អ្នកចាត់ការទាំងនោះបោកលុយ Tiger JK និង Yoon Mi Rae ដល់ទៅ ៤,៧លានដុល្លារឯណោះ។
៣. Kim Jun Ho
Kim Jun Ho និង Kim Woo Jung ជា សហនាយកប្រតិបត្តិនៅក្នុងផលិតកម្ម CoKo។ នៅឆ្នាំ ២០១៤ Kim Woo Jung បានកិបកេងលុយមូលនិធីពីក្រុមហ៊ុន និងរត់ទៅឆ្ងាយដល់សហរដ្ឋអាមេរិក។ ប្រការនេះបានធ្វើឲ្យក្រុមហ៊ុនត្រូវជាប់វ័ណ្ឌក ជាមួយនឹងបំណុល និងជួបវិបត្តិក្ស័យធនទៀត។
៤. Son Dambi
នាងបានបង្ហើបថា កាលពីមុននាងធ្លាប់ត្រូវគេបោកឲ្យចេញពីផ្ទះម្ដង។ នាងថា នាងបានរើចូលនៅក្នុងអគារស្នាក់មួយកន្លែង បន្ទាប់ពីដាក់ប្រាក់បញ្ញើរជាច្រើន។ ទោះជាយ៉ាងណា ក្រោយមកនាងក៏ដឹងថាម្ចាស់ផ្ទះនាងជួបបញ្ហាក្ស័យធន និងយកលុយរត់បាត់ទៅឆ្ងាយ ថែមទាំងយកផ្ទះនោះដាក់ដេញថ្លៃទៀត។
៥. IU
តារាស្រីរូបនេះក៏ធ្លាប់ផលិតកម្មដែលនាងធ្លាប់នៅ កិបកេងយកលុយនាងដែរ។ ពេល IU ប្រកួតចូលផលិតកម្មជាច្រើន មាន ១ដែលនាងសម្រេចថាអាចទទួលយកនាងបាន។ ទោះជាយ៉ាងណា ផលិតកម្មមួយនោះ ធ្វើឲ្យនាងខកចិត្តជាខ្លាំង ពេលនាងដឹងថាផលិតកម្មនោះ ភ្លាមៗស្រាប់តែបាត់ខ្លួន៕