realme C11 នឹងប្រកាសជាផ្លូវការថ្ងៃទី២១ នេះ អ្នកចូលទស្សនាមានឱកាសឈ្នះរង្វាន់ realme C11

  • 2020-07-20 03:09:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

realme C11 ដែល​មាន​ការ​រចនា​រូបរាង​ដ៏​ឥត​ខ្ចោះ​និង​មាន​ថាមពល​ថ្ម​អាច Standby បាន​រហូត​ដល់​ទៅ ៤០​ថ្ងៃ មិន​ទាន់​បាន​ដាក់​ប្រកាស​ផង​ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​ទៅ​ហើយ។ ថ្មីៗ​នេះ​ដែរ​ realme​ បាន​ប្រកាស​ជា​ផ្លូវការ​ថា realme C11​ នឹង​ដាក់​ប្រកាស​នៅ​ថ្ងៃ​ទី ២១​ ខែ​កក្កដា​នេះ​តាមរយៈ​ព្រឹត្តិការណ៍​អនឡាញ​។

realme C11 ​​ជា​ស្មាតហ្វូន​ដែល​មាន​ការ​កែប្រែ​ថ្មី​ និង​​ជា​ស៊េរី​​ចុង​ក្រោយ​បំផុត​នៃ​ត្រកូល​​ ​realme C series ហើយ​នៅ​តែ​បាន​បន្ត​រក្សា​ដដែល​នូវ​ចំណុច​ពិសេស​គឺ​អេក្រង់​ធំ​ និង​ថាមពល​ថ្ម​ធំ​។ តែ​អ្វី​ដែល​ខុស​គ្នា​នោះ​គឺ​ realme C11​ បំពាក់​នូវ​បន្ទះ​ឈីប​ Helio G35 Gaming Processor មិន​ត្រឹម​តែ​បង្កើន​នូវ​សមត្ថភាព​និង​ភាព​រលូន​នៃ​ការ​ប្រើប្រាស់​នោះ​ទេ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ​ក៏​មាន​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថាមពល ធ្វើ​ឲ្យ​ថាមពល​ថ្ម​ធំ​ទំហំ​ 5000​mAh​ អាច​ប្រើ​បាន​រយៈពេល​កាន់​តែ​យូរ ឬ​អាច​ទុក​ Standby បាន​រហូត​ដល់ ៤០​ថ្ងៃ។

ការរចនា​របស់​ realme C11 ​បាន​វាយ​បំបែក​ម្ដង​ទៀត​នូវ​ការ​យល់​ឃើញ​របស់​អតិថិជន​ទៅ​លើ​ស្មាតហ្វូន​លំដាប់​ថវិកា ដោយ​កាមេរ៉ា​ក្រោយ​បាន​ប្រើប្រាស់​កា​ររចនា​បែប Geometric ហើយ​មាន​ពណ៌​ Mint Green ​និង​ Pepper Grey ធ្វើ​ឲ្យ​ C11ក្លាយ​ជា​ការ​រចនា​ដែល​ពេញ​និយម​ជាងគេ​សម្រាប់​រដូវ​ក្ដៅ​ក្នុង​ឆ្នាំ​នេះ ហើយ​ការ​រចនា​ផ្ទៃ​ខាង​ក្រោយ​ដែល​មាន​សភាព​ឆ្នូត​ធ្វើ​​ឲ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចាប់​កាន់ ​ស្រប​ពេល​ជាមួយ​គ្នា​នោះ​ក៏​កាត់​បន្ថយ​នូវ​បញ្ហា​ស្នាម​ប្រឡាក់​ពី​​​ម្រាម​ដៃ​ផង​ដែរ។

​realme C11​ ដែល​បាន​វាយ​បំបែក​នូវ​ការ​យល់​ឃើញ​ថ្មី​របស់​អតិថិជន​ទៅ​លើ​ស្មាតហ្វូន​លំដាប់​ថវិកា​ម៉ូឌែល​នេះ នឹង​ដាក់​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ២១​ ខែ​កក្កដា ​វេលា​ម៉ោង៤​ល្ងាចតទៅ ស្រប​ពេល​នេះ​ដែរ realme ​ក៏​បាន​អញ្ជើញ​KOL ៣​រូប​ចូលរួម​ក្នុង​ការ​ចាប់​រង្វាន់ ហើយ​នឹង​មាន​ការ​ចាប់​ជ្រើស​យក​អ្នក​ឈ្នះ​រង្វាន់​ ​realme C11 ៤​នាក់​នៅ​ក្នុង​ការ​ Live ទៀត​ផង។ ក្រៅ​ពី​នេះ​ក៏​នៅ​មាន​កាដូ​ភ្ញាក់ផ្អើល​មួយ​ទៀត​នៅ​ក្នុង​ការ​ចាប់​រង្វាន់​ផង​ដែ​រ តើ​វា​ជា​រង្វាន់​អ្វី​​? សូម​ទន្ទឹង​រង់ចាំ​ទស្សនា​ការ​ដាក់​ប្រកាស​នៅ​តាម​រយៈ​ព្រឹត្តិការណ៍​​អនឡាញ​ទាំងអស់គ្នា៕