Samsung បញ្ជាក់ថានឹងប្រកាសចេញផលិតផលថ្មីចំនួន ៥ នៅថ្ងៃទី ៥ខែសីហា

  • 2020-07-21 01:38:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ផ្នែក​ទូរសព្ទ Samsung លោក TM Roh បាន​បញ្ជាក់​ថា​ក្រុមហ៊ុន​នឹង​ប្រកាស​​ផលិតផល​ថ្មី​ចំនួន​ ៥ អំឡុង​កម្មវិធី Galaxy Unpacked ដែល​ធ្វើ​ឡើង​នា​ថ្ងៃ​ទី ៥ ខែ​សីហា​ ខាង​មុខ​នេះ។ យ៉ាងណាក្ដី​ លោក​មិន​បាន​ផ្ដល់​​ព័ត៌មាន​ជាក់លាក់​នោះ​ទេ ប៉ុន្តែ​បាន​ឲ្យ​តម្រុយ​អំពី​កាស​​​ស្ដាប់​ឥត​ខ្សែ និង​នាឡិកា​វៃ​ឆ្លាត បន្ថែម​ពី​លើ​ស្មាតហ្វូន។

កន្លង​មក​នេះ​គេ​បាន​ដឹង​ដំណឹង​ជា​ច្រើន​មក​ហើយ ដោយ​ Galaxy Note20 នឹង​ជា​តួ​ឯក​នៃ​កម្មវិធី Galaxy Unpacked មាន​ Galaxy Note20 ធម្មតា និង Galaxy Note20 Ultra។ ចំណែក​ផលិតផល​ពីរ​ទៀត​ទំនង​ជា​ Galaxy Z Fold 2 អ្នក​ស្នង​តំណែង​ Galaxy Fold និង Galaxy Tab S7។

កម្មវិធី Galaxy Unpacked ​ដែល​ធ្វើ​ឡើង​នា​ខែ​ក្រោយ​នេះ នឹង​​ប្រារព្ធ​ឡើង​ជា​លក្ខណៈ​អនឡាញ ​មាន​ផ្សាយ​ផ្ទាល់​តាម​រយៈ​គណនី​ផ្លូវ​ការ​របស់ Samsung ដោយ​មិន​មាន​មនុស្ស​ចូល​រួម​ផ្ទាល់​ដូច​មុនៗ​នោះ​ទេ៕​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង