បង្គោលភ្លើងស្ដុបចំនួន៣ ត្រូវបានដំឡើងលើកំណាត់ផ្លូវលេខ២១ កែនឹងផ្លូវ ២១២ ក្នុងក្រុងតាខ្មៅ

  • 2020-07-21 02:19:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្គោលភ្លើងស្តុបចំនួន​ ៣​បង្គោល​ ក្នុងក្រុងតាខ្មៅ​ ខេត្តកណ្តាល ត្រូវបានដំឡើង​ ដើម្បីសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ នេះបើយោងតាមផេកក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹង។

ប្រភពដដែលបានបន្ដទៀតថា ការដំឡើងស្តុបចំនួន​ ៣​ បង្គោលលើកំណាត់ផ្លូវលេខ​ ២១​ កែងនឹងផ្លូវលេខ​ ២១២​ ស្ថិតក្នុងសង្កាត់តាខ្មៅ​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល ដើម្បីសម្រួលការធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ។​

ក្រសួងបានឲ្យដឹងទៀតថា បន្ថែមពីនោះធ្វើការសាងសង់​ ជួសជុលថែទាំ​ និងដាក់លូ​ លើកំណាត់ផ្លូវលេខ​ ៤​ ផ្លូវលេខ​ ២១​ ផ្លូវលេខ​ ១២៩​ ផ្លូវលេខ​ ១២០​ ផ្លូវលេខ​ ១៥១A ផ្លូវលេខ​ ៣៤​ ផ្លូវលេខ​ ១៤៣​ ផ្លូវលេខ​ ១៤​ និងផ្លូវលេខ​ ១១០​ ដោយមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តកណ្តាល​ កាលពីថ្ងៃទី១៩​ ខែកក្កដា​ ឆ្នាំ២០២០៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន