ទស្សនា​កំហុស​របូត​បាល់​ចូល​ទី​របស់ De Gea ធ្វើ​ឲ្យ​មាន​ការ​រិះគន់

  • 2020-07-21 04:14:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំហុស​ជា​ច្រើនលើកច្រើនសា​របស់​ David de Gea ធ្វើ​ឲ្យ​អ្នក​វិភាគ​ក្នុង​បាល់ទាត់​នៅ​អង់គ្លេស​​ជា​ច្រើន​យល់​ឃើញ​ថា Manchester United គួរ​តែ​រក​ស្វែង​រក​អ្នក​ចាំ​ទី​ដៃ​ទី​មួយ​ថ្មី។

​ក្នុង​ជំនួប​ទល់​នឹង​ Chelsea កាល​ពី​ដើម​សប្ដាហ៍ អ្នក​ចាំ​ទី​សញ្ជាតិ​អេស្ប៉ាញ​បាន​ធ្វើ​ឲ្យ​ភ្លាត់​​អស់​៣​គ្រាប់ ធ្វើ​ឲ្យ​ United អស់​ឱកាស​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ FA Cup។ សម្រាប់​លោក Alan Shearer យល់​ថា De Gea គួរ​ដក​ចេញ​ពី​ក្រុម​ ហើយ​ជំនួស​វិញ​ដោយ Dean Henderson ដែល​កំពុង​ខ្ចី​ជើង​នៅ Sheffield United។

សម្រាប់​វីដេអូ​ខាង​ក្រោម​នឹង​បង្ហាញ​ពី​កំហុស​​បច្ចេកទេស​ចាប់​​បាល់​របស់ De Gea ធ្វើ​ឲ្យ​ចូល​ទី​​​មាន​ការ​រិះគន់​ខ្លាំង​នៅ​ប៉ុន្មាន​រដូវ​កាល​ចុងក្រោយ​នេះ៖ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម