រឿងគួរ​និងមិនគួរធ្វើ ពេល​ទូរសព្ទចាស់ធ្លាក់​ចូល​ទឹក​

  • 2020-07-21 06:19:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទូរសព្ទ​ធ្លាក់​ចូល​ទឹក កុំ​តក់​ស្លុត បើ​មាន​ប្រតិកម្ម​លឿន​អាច​ការពារ​មិន​ឲ្យ​ទឹក​ចូល​ទូរសព្ទ​បាន​ ចំពោះ​ទូរសព្ទចាស់ៗដែលគ្មានបច្ចេកវិទ្យាការពារជម្រាបទឹក Waterproof ឬ Water resistant។ ដំបូង​គួរ​ស្រង់​ចេញ​ពី​ទឹក​ភ្លាមៗ បើអ្នកទុកឲ្យ​នៅក្នុង​ទឹក​កាន់​តែ​យូរ ទឹក​កាន់​តែ​ច្រើន​បន្ត​ជ្រាប​ចូល​សមាសធាតុ​ខាង​ក្នុង​ ។ 

សកម្មភាព​ពុំ​គួរ​ធ្វើ​

  • កុំ​ព្យាយាម​បើក​ទូរសព្ទ​
  • កុំ​ព្យាយាម​សាក​ថ្ម​
  • កុំ​ចុច​ប៊ូតុង​ណា​មួយ​ឲ្យ​សោះ​
  • កុំ​ក្រឡុក​ទូរសព្ទ​
  • កុំ​ព្យាយាម​ផ្លុំ ព្រោះ​អាច​បញ្ជូន​ទឹក​ចូល​ទៅ​ក្នុង​សមាសធាតុ​ខាងក្នុង​ទូរសព្ទ
  • កុំ​ប្រើ​ម៉ាស៊ីន​សម្ងួត អាច​មាន​ផល​ប៉ះពាល់​ដូចគ្នា ហើយ​កម្តៅ​ក៏​មិន​ល្អ​ ចំពោះ​សមាសធាតុ​អេឡិចត្រូនិក​ទូរសព្ទ​ដែរ​

សកម្មភាព​គួរ​ធ្វើ​

១) បិទ​ទូរសព្ទ​ភ្លាម បើ​មិន​ទាន់​​រលត់។

២) ដោះ SIM និង MicroSD Card ចេញ។

៣) បើ​មាន​ទូរសព្ទ​ចាស់ ដោះ​គម្រប​ក្រោយ និង​ដោះ​ថ្ម​ចេញ​។ ប៉ុន្តែ​ដោយសារ​ស្មាតហ្វូន​នា​ពេល​បច្ចុប្បន្ន​ភាគច្រើន​មិន​អាច​ដោះ​គម្រប​ក្រោយ​បាន​ងាយស្រួល​ ល្អ​បំផុត​ទៅ​ជួប​ជាង ប៉ុន្តែ​បើ​មាន​ឧបករណ៍​គ្រប់គ្រាន់ អាច​ដោះ​ខ្លួន​ឯង​បាន ព្រោះ​មាន​វីដេអូ​បង្ហាញ​ពី​វិធី​ច្រើន​លើ YouTube។

៤) ប្រើ​ក្រណាត់​ទន់ៗ ផ្ដិត​យក​ទឹក និង​សំណើម​ចេញ ប៉ុន្តែ​មិន​គួរ​ជូត​អូស​នោះ​ទេ ដោយសារ​សំណល់​ទឹក​អាច​រុញ​ច្រាន​ទៅ​ចំណុច​ផ្សេង​។​

៥) បើ​ឃើញ​ទឹក​ច្រើន អាច​ប្រើ​ម៉ាស៊ីន​បូម (Vacuum) ស្រូប​ទឹក​ចេញ ពី​តំបន់​ដែល​ពិបាក​ផ្ដិត​សំណើម​ចេញ​។​

៦) ដាក់​ទូរសព្ទ​ក្នុង​កញ្ចប់​មួយ មាន​អង្ករ​ក្នុង​រយៈពេល​មួយ អាច​ជួយ​សម្ងួត​ទូរសព្ទ​បាន​។

៧) ទុក​ទូរសព្ទ​ឲ្យ​ស្ងួត​រយៈពេល ពី​មួយ ទៅ​ពីរ​ថ្ងៃ ដោយ​កុំ​ព្យាយាម​បើក​ដំណើរការ​ម៉ាស៊ីន​។ អាច​ប្រើ SIM Card ដាក់​ក្នុង​ទូរសព្ទ​ចាស់​សិន ក្នុង​ការ​ប្រើ​មួយ​រយៈពេល​នេះ​។ 

៨) ក្រោយ​ប៉ុន្មាន​ថ្ងៃ អាច​ដោះ​ទូរសព្ទ​ចេញ​ពី​កញ្ចប់​អង្ករ ហើយ​ដាក់​ថ្ម​ចូល បើក​ដំណើរការ​ប្រព័ន្ធ​។​

៩) បើ​ទូរសព្ទ​មិន​អាច​បើក​បាន ព្យាយាម​សាក​ថ្ម​។ បើ​នៅ​តែ​មិន​ដំណើរការ នេះ​អាច​មក​ពី​ថ្ម​ខូច អាច​យក​ទូរសព្ទ​ទៅ​ជួប​ជាង​ពិនិត្យ ប្រាកដ​ថា​ថ្ម​ប្តូរ​មិន​ខាតបង់​។ 

១០) បើ​ស្មាតហ្វូន​បើក​ប្រើ​បាន គួរ​តាមដាន​ប៉ុន្មាន​ថ្ងៃ ប្រាកដ​ថា​មាន​ដំណើរការ​ប្រក្រតី អាច​ចាក់​ចម្រៀង ឬ​លេង​ហ្គេម​ណា​មួយ​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Androidpit   ប្រែសម្រួល៖ ប៊ុនធឿន