ភ្នាក់ងារ៖ Bale ​មិន​ចាកចេញ​ទៅ​ណា​ចោល Real Madrid ​នោះ​ទេ

  • 2020-07-21 06:47:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ​Barnett ​ភ្នាក់ងារ​ទីផ្សារ​របស់ Gareth Bale ​បាន​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ​ជម្រើស​​ជាតិ​វែល​រូប​នេះ ​នឹង​មិន​ចាកចេញ​ទៅ​ណា​ចោល​ក្រុម Real Madrid ​នោះ​ទេ​។

Bale ​រដូវ​កាល​នេះ​លេង​បាន​តិច​មែនទែន ​ហើយ​តែងតែ​អង្គុយ​កៅអី​បម្រុង​ជា​និច្ច ឬ​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​នោះ​ទេ។ ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ រូបគេ​បង្ហាញ​កាយ​វិការ​ប្លែក​ៗ ​រហូត​ដល់​មាន​អ្នក​គាំទ្រ​ជា​ច្រើន ​មិន​ពេញ​ចិត្ត​ឡើយ ព្រោះ​មើល​ទៅ​មិន​ឱ្យ​តម្លៃ​ដល់​ក្រុម​និង​សមាជិក​ដទៃ​ទៀត។ តែ​បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​កុងត្រា​របស់​គេ​នៅ Real Madrid ​នៅ​សល់​ទៀត ​ហើយ​សាមី​ខ្លួន​ក៏​មិន​ចង់​ចាកចេញ​ទៅ​ណា​ចោល​ក្លឹប​អធិរាជ​ស​នេះ​ដែរ។

​លោក Barnett ​ដែល​ជា​ភ្នាក់ងារ​ទីផ្សារ​របស់​អតីត​កីឡាករ Spurs ​ខាង​លើ​និយាយ​ថា​៖ “Gareth ​គាត់​សុខ​សប្បាយ ​គាត់​នៅ​សល់​កុងត្រា​២​ឆ្នាំ​ទៀត។ ​គាត់​ចូល​ចិត្ត​ជីវិត​នៅ​ម៉ាឌ្រីត ​ហើយ​ក៏​មិន​ចាកចេញ​ទៅ​ណា​ដែរ​។ គាត់​នៅ​តែ​ជា​កីឡាករ​ល្អ​ម្នាក់ ​ហើយ​ការ​លេង​ឬ​មិន​លេង​ជា​ការ​សម្រេច​ចិត្ត​របស់​លោក Zidane ​។ ​កីឡាករ​ល្អ​ដូច​គាត់ ​នឹង​មិន​ចាកចេញ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​អ្វី​នោះ​ទេ”៕

ប្រភព៖ Goal   អត្ថបទ៖ ប្រុស យុទ្ធ