មិនមែនរកបានតែលើ YouTube លើ IG វិញក៏ PewDiePie បូមលុយបានរាប់ម៉ឺនដុល្លារដែរ

  • 2020-07-21 08:01:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​បញ្ជី​​ប្រចាំ​ឆ្នាំ ២០២០ ​របស់ HopperHQ.com អំពី​​បុគ្គល​ដែល​ស៊ី​ថ្លៃ​ជាង​គេ​ទាំង ២២០​នាក់ ពេល​ជួល​ឲ្យ​​បង្ហោះ​លើ​ Instagram ម្ដងៗ គេ​សង្កេត​ឃើញ​មាន​វត្តមាន​របស់​ YouTuber ល្បីៗ​មួយ​ចំនួន​។

PewDiePie

ក្នុង​បញ្ជី​បាន​បង្ហាញ​ថា​ Felix Kjellberg ​ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​ PewDiePie ​​ម្ចាស់​គណនី YouTube ធំ​ជាង​គេ​​លំដាប់​លេខ​ពីរ​លើ​លោក ​មាន​អ្នក Follower លើ Instagram ចំនួន ២០,៩លាន​នាក់ អាច​រក​បាន ៧២ ៥០០​ដុល្លារ ពី​ការ​​ជួល​ឲ្យ​ផ្សព្វផ្សាយ​​លើ Instagram ម្ដងៗ។

Logan Paul

ក្រៅ​ពី​នេះ​ដែរ​គេ​ក៏​ឃើញ​ឈ្មោះ Logan Paul ដែល​នៅ​លើ Instagram រូប​គេ​មាន Follower ចំនួន ១៨​លាន​នាក់ អាច​រក​បាន​ ៦២ ៤០០​ដុល្លារ ពី​ការ​បង្ហោះ​ម្ដង។ ចំណែក Jake Paul ដែល​មាន Follower ១៣,៣លាន​នាក់ អាច​រក​បាន​ ៤៥ ៩០០​ដុល្លារ។

Jake Paul

គួរ​ដឹង​ថា​ PewDiePie, Logan Paul និង Jake Paul សុទ្ធ​តែ​ YouTube ល្បីៗ​ដែល​អាច​រក​ចំណូល​បាន​រាប់​លាន​ដុល្លារ​​ក្នុង​មួយ​ឆ្នាំៗ​តាម​រយៈ​ YouTube៕​​​​​

ប្រភព៖ Hopper HQ   ប្រែ​សម្រួល៖ សុខហេង