រដូវ​កាល​នេះ ​ជា​រដូវ​កាល​អន់​បំផុត​របស់ Arsenal ​ក្នុង​រយៈ​ពេល​២៥​ឆ្នាំ​មក​នេះ​

  • 2020-07-22 02:16:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​កាំភ្លើង​ធំ Arsenal ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Aston Villa ​ក្នុង​លទ្ធផល ​១-០ ​នា​ការ​ប្រកួត Premier League ​សប្ដាហ៍​ទី​៣៧​នា​យប់មិញ​នេះ​។

​លទ្ធផល​បរាជ័យ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ក្រុម​លោក​ទទួល​បាន​កំណត់ត្រា​អាក្រក់​មួយ​ទៅ​ហើយ ពោល​គឺ​ពួកគេ​នឹង​មាន​រដូវ​កាល​នេះ ​ជា​រដូវ​កាល​អាក្រក់​បំផុត​ក្នុង​រយៈ​ពេល​២៥​ឆ្នាំ​ចុង​ក្រោយ​មក​នេះ។ ​សម្រាប់​រដូវ​កាល​នេះ​ដែរ ​ទោះ​សល់​១​ប្រកួត​ក្នុង​ដៃ​ទៀត​មែន ប៉ុន្តែ​ក្រុម Arsenal ​ដែល​កំពុង​ឈរ​នៅ​លេខ​១០​នេះ ​អាច​ឡើង​ខ្ពស់​បំផុត​ត្រឹម​តែ​លេខ​៨​ពិន្ទុ។ ​

លោក Arteta ​អ្នក​ចាត់ការ​ក្រុម Arsenal ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ​ថា​៖ “វា​ពិត​ជា​ឈឺ​ចាប់ ​ហើយ​យើង​អ្នក​ជា​ទទួល។ វា​មិន​មែន​ជា​រដូវ​កាល​ល្អ​គ្រប់គ្រាន់​នោះ​ទេ​សម្រាប់​ក្លឹប​យើង។ យើង​ត្រូវ​ការ​ពង្រឹង​នៅ​ច្រើន​តំបន់​ទៀត ​ទាំង​ក្រុម​និង​កីឡាករ​ម្នាក់​ៗ”។ ​ចំណាត់​ថ្នាក់​នេះ គឺ​ក្រុម Arsenal ​មិន​បាន​លេង Europa League ​នោះ​ទេ​នៅ​រដូវ​កាល​ក្រោយ ប៉ុន្តែ​ពួកគេ​នៅ​មាន​សំណាង​មួយ​ទៀត​បាន​លេង​ពាន​រង្វាន់​លំដាប់​ទី​២​នេះ ​បើ​សិន​ជា​អាច​ឈ្នះ Chelsea ​ក្នុង​ពាន FA Cup ​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​៕

ប្រភព៖ BBC   អត្ថបទ៖ វ៉ាន់ សក្ដិ