តម្លៃ OnePlus 8/8 Pro ដាក់លក់តាមហាងកំពុងបន្តធ្លាក់ថ្លៃ

  • 2020-07-22 02:23:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus 8 និង OnePlus 8 Pro ដែលនៅបន្តមានលក់នៅលើទីផ្សារប្រទេសកម្ពុជា បានទម្លាក់តម្លៃហើយ។

ចាប់ផ្ដើមបង្ហាញវត្តមានលើទីផ្សារកម្ពុជា នៅក្នុងខែ មេសា OnePlus 8 ចេញលក់មានតម្លៃ ៦៩៩ដុល្លារ ទំហំ ១២៨GB និងតម្លៃ ៧៩៩ដុល្លារ ទំហំ ២៥៦GB។ ចំណែក OnePlus 8 Pro មានតម្លៃ ៨៩៩ដុល្លារ សម្រាប់ទំហំ ១២៨GB ហើយតម្លៃ ៩៩៩ដុល្លារ សម្រាប់ទំហំ ២៥៦GB។

តាមប្រភពពីហាងក្នុងស្រុកទូសព្ទត្រកូល OnePlus នេះបច្ចុប្បន្នដាក់លក់ក្នុងតម្លៃ៖

OnePlus 8

  • ទំហំ ១២៨GB ទំហំ RAM8GB តម្លៃខ្ទង់ ៥៣៩ដុល្លារ

  • ទំហំ ២៥៦GB ទំហំ RAM12GB តម្លៃខ្ទង់ ៦៣៩ដុល្លារ

OnePlus 8 Pro

  • ទំហំ ១២៨GB ទំហំ RAM8GB តម្លៃខ្ទង់ ៧៩៩ដុល្លារ

  • ទំហំ ២៥៦GB ទំហំ RAM12GB តម្លៃខ្ទង់ ៨៨៩ដុល្លារ

មានការធ្លាក់ចុះអស់ជាង ១៥០ដុល្លារ បើធៀបទៅនិងពេលលក់ដំបូង ទាំងសម្រាប់ OnePlus 8 និង OnePlus 8 Pro លើកលែងតែ OnePlus 8 Pro ទំហំ ២៥៦GB ដែលថយចុះតម្លៃជាង ១០០ដុល្លារ៕

ចុចអាន៖

បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាបពីចុះផ្សាយ តម្លៃទីផ្សារក្នុង​ស្រុក។

អត្ថបទ៖ ម៉េងងី