Chelsea ចង់​ដាក់​​ Kepa និង​ថែម​លុយ​ឲ្យ​ទៅ Atletico ដើម្បី​យក Oblak

  • 2020-07-22 03:14:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chelsea បាន​ចុច​ឈ្មោះ​ Jan Oblak របស់ Atletico Madrid ជា​គោលដៅ​​អ្នក​ចាំ​ទី​​លេខ​មួយ​ដើម្បី​ផ្ទេរ​ក្នុង​រដូវ​ក្ដៅ​នេះ។

បើ​តាម​ការ​ឲ្យ​ដឹង​​​ តោ​ខៀវ​​នឹង​បញ្ចូល​​អ្នក​ចាំ​ទី​របស់​ពួក​គេ Kepa ជា​ផ្នែក​មួយ​នៃ​ការ​ផ្ទេរ​នេះ។ កីឡាករ​​សញ្ជាតិ​អេស្ប៉ាញ​វ័យ​២៥​ឆ្នាំ Kepa ត្រូវ​បាន​ទម្លាក់​​ជា​អ្នក​ចាំ​ទី​ដៃ​ទី​ពីរ​កាល​ពី​ខែ​កុម្ភៈ​កន្លេង​ទៅ ដោយ​លើក Willy Caballero មក​ជំនួស​កន្លែង។

យ៉ាងណាមិញ Kepa អាច​ដណ្ដើម​យក​បាន​ជម្រើស​ដំបូង​វិញ ប៉ុន្តែ​​គេ​ហាក់​ស្រងាក​​អារម្មណ៍​នៅ Chelsea។ សម្រាប់​ពេល​នេះ Chelsea កំពុង​ព្យាយាម​យក​គេ​ទៅ​ផ្លាស់​ប្ដូរ​ជាមួយ Oblak។

Oblak មាន​តម្លៃ​ខ្លួន​ទិញ​ផ្ដាច់​កុងត្រា​១២០​លាន​ផោន​ ក្នុង​កិច្ចសន្យា​ដែល​គេ​ទើប​ចុះ​​កាល​ពី​រដូវ​ក្ដៅ​មុន។ Chelsea បាន​​ឲ្យ​តម្លៃ Oblak ក្រោម​១០០​លាន​ផោន ហើយ​​ពួក​គេ​សង្ឃឹម​​​អាច​យក​គេ​ Kepa ដាក់ជា​ថ្នូរ​ដើម្បី​ដោះដូរ ជាជាង​ការ​ចំណាយ​លុយ​ទាំង​ដុំ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី