ឡើងបៃតងខ្ចីតាំងពីក្រោមដល់លើ ! គម្រោងអគារខ្ពស់ត្រដែតម៉ូដស្អាតថ្មីមួយ នឹងលេចរូបរាងឡើងនៅសែនសុខ

  • 2020-07-22 09:24:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹងល្អ ! សម្រាប់អ្នកដែលលួចស្រលាញ់តំបន់សែនសុខជាយូរមកហើយ តែមិនទាន់ទិញផ្ទះក្នុងតំបន់នេះបាននៅឡើយ ឥលូវនេះឱកាសមកដល់ហើយ!

ថ្មីៗ នេះ គម្រោងខុនដូដ៏ខ្ពស់ស្កឹមស្កៃ និងទំនើបថ្មីមួយ ឈ្មោះថា ភ្នំពេញហ្គាឡាក់ស៊ី ហ្គាដេន (Phnom Penh Galaxy Garden) ដែលស្ថិតនៅចំណុចមាសនៃ ខណ្ឌសែនសុខ បានសម្រេចបុកគ្រឹះ និងចាប់ផ្តើមសាងសង់ហើយ ។

នេះគឺជាគម្រោង អគារពាណិជ្ជកម្ម និងលំនៅឋានដ៏ទំនើបបែបប្រណិតថ្មីមួយ ដែលមានកម្ពស់ ៣៣ជាន់ មានដាំរុក្ខជាតិបៃតងខ្ចីតាមជាន់តាំងពីក្រោមរហូតដល់លើ នឹងលេចឡើងទាក់ភ្នែកបំផុត នៅចំតំបន់ពាណិជ្ជកម្មដ៏មមាញឹក ខណៈសន្ទុះហាងឆេងក្នុងតំបន់នេះកំពុងហក់ឡើងខ្លាំង។ អ្នកជំនាញអចលនទ្រព្យជាច្រើន បានគេរំពឹងថា Phnom Penh Galaxy Garden នេះនឹងបង្កើតភាពទាក់ទាញកាន់តែខ្លាំងដល់តំបន់ និងក្លាយជាអគារ Landmark ថ្មីមួយ ប្រចាំតំបន់សែនសុខ។

មានទីតាំងនៅជិតផ្លូវ ហាណូយ ក្បែរ តំបន់ សេដ្ឋកិច្ចធំៗ ដូចជា ផ្សារទំនើប Aeon 2, ផ្សារ ម៉ាក្រូ, Global House, ផ្សារខ្លាំងរំសេវថ្មី, ផ្សារសហគមន៍ The Green , ធនាគារជាតិ និង ក្បែរវិមាន The Premier Center Sensok និងទីតាំងសំខាន់ជាច្រើនទៀត។

Phnom Penh Galaxy Garden ជាគម្រោងសាងសង់របស់ ក្រុមហ៊ុន Jing Di Real Estate Group ដែលមានទំហំដី ៥.០០០ម៉ែត្រការ៉េ គម្រោងនេះនឹងបញ្ចប់នៅឆ្នាំ ២០២៣ ទាំងអគារ A និង B។

ក្រៅពីទីតាំងល្អឥតខ្ចោះ មានហេតុផល ៧ សក្ដិសមឲ្យលោកអ្នកជ្រើសរើសគម្រោងថ្មីនេះដោយមិនស្ទាក់ស្ទើរ ទាន់មានផ្តល់លក្ខខណ្ឌ និងតម្លៃល្អ ៖

. ស្ថិតក្នុងតំបន់សក្ដានុពល ដែលកំពុងរីកចម្រើនបំផុត នៅភ្នំពេញ ។

. ម៉ូដផ្ទះទំនើបស្អាតប្លែកភ្នែក , ឌីហ្សាញភ្លឹងស្អាតទាំងក្នុង និងក្រៅ, ផ្ដល់ជូននូវសម្ភារៈ និងគ្រឿងបរិក្ខារមួយចប់ស្អាត ដែលអ្នកត្រូវការសម្រាប់រស់នៅ ប្រកបដោយផាសុកភាព។

. លក្ខខណ្ឌបង់ប្រាក់ ល្អ កម្រមាន បង់រំលស់ក្នុងរយៈពេលជាង ៣៦ ខែដោយគ្មានការប្រាក់។

. តម្លៃចាប់ពី ៧ម៉ឺនដុល្លារ ឬ ក្នុងមួយម៉ែត្រការ៉េ តម្លៃ ១,៥០០ដុល្លា ទៅ ២,០៥០ដុល្លារ។

. គ្រប់អតិថិជនទាំងអស់ក៏ទទួលបាន ការធានា ទទួលជួលត្រឡប់មកវិញ ក្នុងអត្រាចំណេញខ្ពស់ ផងដែរ។

. មានជម្រើសជាច្រើនម៉ូដ ដែលយូនីតនីមួយៗមានទំហំចាប់ពី ៤៦ ដល់ ១៤៨ ម៉ែត្រការ៉េ។

. គ្រាន់តែ​កក់ ត្រឹម ៥០០ដុល្លារ តែប៉ុណ្ណោះ អ្នកនឹង​ក្លាយជាម្ចាស់ខុនដូដ៏ទំនើបស្អាតមួយ ព្រមទាំងទទួលបានកម្មវិធី បញ្ចុះតម្លៃ ៥% ភ្លាមៗ សម្រាប់​គ្រប់យូនីតចាប់ពីថ្ងៃនេះរហូតដល់បំណាច់ ខែសីហា ឆ្នាំ ២០២០ ។ នេះគឺជាការផ្តល់ជូនបន្ថែមពីលើការបញ្ចុះតម្លៃពិសេស ចាប់ពី ៤% ទៅ ៦% អាស្រ័យតាមលក្ខខណ្ឌនៃការបង់ប្រាក់ ។

នៅក្នុងខុនដូនេះបែងចែកជា ៦ផ្នែក ដូចជា៖ ប្រភេទ A1, ប្រភេទ B1, ប្រភេទ J1, ប្រភេទ C1, ប្រភេទ G2, និងប្រភេទ F2។ ក្នុងមួយ Unit មានគម្លាតពី ៤៧,៥ ម៉ែត្រការ៉េ ទៅ ១៤៨ ម៉ែត្រការ៉េ។

អ្វីដែលកាន់តែពិសេសនោះ មានកន្លែងចំណតស្វ័យប្រវត្តិសំរាប់ឡាន និងចំណតសំរាប់ម៉ូតូ, ភោជនីយដ្ឋាន, អាងហែលទឹក (លើអាកាស) ,កន្លែងហាត់ប្រាណ, កន្លែងក្មេងលេង, ស្កាយបារលើដំបូលអគារ, និងការិយាល័យធ្វើការ។ កន្លែងធំទូលាយ ដែលមានបន្ទប់បណ្ណាល័យ, សួនច្បារលើអាកាស ៤ប្លុកផ្សេងគ្នា, សួនបៃតងបណ្តោយអាគារកំពស់ ១០០ម៉ែត្រ, និងមានផ្សារទំនើបក្រោមដីមានលក់ទំនិញជាច្រើនក៏ដូចជាប្រេនល្បីៗ និងមានវត្តមាននៅទីនេះផងដែរ។

ចាប់អារម្មណ៍ ? អាចសួរព័ត៌មានបន្ថែម ឬ ទៅមើលផ្ទាល់ដល់ទីតាំង ៖

  • ការិយាល័យលក់ ៖ ផ្លូវ ១៩៩២ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ចេញពីមុខផ្សារទំនើប Aeon សែនសុខចម្ងាយប្រហែល ១ គីឡូម៉ែត្រ)។

  • លេខទូរសព្ទ ៖ ០៩៣ ៨២០ ៤៩៨/ ០៦៧ ៨៩៦ ៧៨៩/ ០៦១ ៩៤៨ ៦៧៨

  • ហ្វេសបុកផេក ៖ Phnom Penh Galaxy Garden

អត្ថបទ៖ សុខុន សុម៉ាភាវី