នៅ​ល្អ​ដូច​មុន​ ឬ​អត់​ទេ​ ចាន់​ ប៊ុនហឿន​ ដណ្ដើម​ប្រាក់​លាន​សប្ដាហ៍​នេះ?​

  • 2020-07-22 10:52:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើងឯក​រង​ខ្សែក្រវាត់​ខារ៉ាបាវ​ ចាន់​ ប៊ុនហឿន​ បាន​វិល​ចូល​សង្វៀន​ប្រដាល់​គុន​ខ្មែរ​វិញ​ហើយ​ បន្ទាប់​សម្រាក​ព្យាបាល​របួស​អស់​រយៈពេល​ជាង​១ឆ្នាំ​មក​នេះ។​ ប៊ុនហឿន​ ត្រូវ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ជា​មួយ​ សេង​ ស្រឿន​ នៅ​បាយ័ន​សប្ដាហ៍​នេះ។​

ប៊ុនហឿន​ ពេលបាក់ដៃ

ចាន់​ ប៊ុនហឿន​ បាន​ប្រាប់​​ផេក​ឯកជន​មួយ​ថា​ ខ្លួន​បាន​ជា​សះស្បើយ​ពី​របួស​ដៃ​ពី​មុន​ហើយ​ និង​បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ជា​ថ្មី​នេះ​ផង​ដែរ។​ កីឡាករ​ដើម​កំណើត​មក​ពី​ខេត្ត​កំពង់ស្ពឺ​ រូប​នេះ​បាន​បញ្ជាក់​ថា​ ការ​វិល​ចូល​សង្វៀន​ប្រកួត​ជា​ថ្មី​នេះ​នឹង​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​ល្អ​ដូច​មុន​ ឬ​ល្អ​ជាង​មុន​ទៅ​ទៀត។​

រូបភាពលើផេក Bayon Kun Khmer

ប៊ុនហឿន​ ក៏​ថ្លែង​អំណរគុណ​ដល់​ប្រិយមិត្ត​ទាំង​អស់ដែល​នៅ​នឹករលឹក​ក៏​ដូច​ជា​សួរនាំ​រហូត​បើ​ទោះ​ជា​ខ្លួន​មិន​បាន​ឡើង​ប្រកួត​ដូច​សព្វដង​ក៏​ដោយ។​ ប៊ុនហឿន​ នឹង​ត្រូវ​ប៉ះ​ សេង​ ស្រឿន​ នៅ​ថ្ងៃ​សៅរ៍​ វេលា​ម៉ោង​៣​សប្ដាហ៍​នេះ​នៅ​សង្វៀន​បាយ័ន​ដណ្ដើម​ប្រាក់​លាន។​ រំលឹក​ដែរ​ថា​ កីឡាករ​ ចាន់​ ប៊ុហឿន​ មាន​របួស​បាក់ដៃ​ជាង​១ឆ្នាំ​មុន​នៅ​ក្នុង​​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​គូបូតា​ ជា​មួយ​កីឡាករ​ថៃ​ ហ្វានិមិត្ត​ ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី