ត្រកូល "អោក" ទាំង៤នាក់ ជួបទុក្ខធំ ម្ដាយបាត់បង់ជីវិតយប់មិញ
- 2020-07-24 06:58:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រកូល "អោក" ទាំង៤នាក់ ជួបទុក្ខធំ ម្ដាយបាត់បង់ជីវិតយប់មិញ
ចន្លោះមិនឃើញ
តារាស្រីស្ថិតក្នុងត្រកូល "អោក" ទាំង៤នាក់ បានជួបទុក្ខធំដោយកាលពីយប់មិញនេះ ម្ដាយរបស់ពួកគេ បានទទួលមរណភាពដោយសាររោគាពាធនៅវេលាម៉ោង ២ រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៤ កក្កដា ២០២០។
អ្នកម្ដាយរបស់តារាចម្រៀងត្រកូល "អោក" ទាំងបួន មានឈ្មោះ ទីវ សោភណ្ឌ មានវ័យ ៥៩ឆ្នាំ។ ជុំវិញដំណឹងសោកសៅនេះ មិនទាន់មានដំណឹងថា អ្នកស្រី សោភណ្ឌ មរណភាពដោយសារជំងឺអ្វីពិតប្រាកដនោះទេ ដោយគ្រាន់តែដឹងថា អ្នកស្រីលាចាកលោកដោយសាររោគាពាធ ក្រោយពីបានឃើញចូលសម្រាកពេទ្យតែប៉ុន្មានថ្ងៃមុននេះប៉ុណ្ណោះ។
អ្នកស្រី ទីវ សោភណ្ឌ បានទទួលមរណភាព នៅម៉ោង០២ និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ។ នៅពេលនេះ មិត្តរួមអាជីពរបស់តារាស្រី ទាំង៤ ជាច្រើននាក់បានចូលមកផ្ញើសារជួយរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព ហើយខ្លះក៏បានទៅដល់រោងបុណ្យដើម្បីចូលរួមរំលែកទុក្ខដោយផ្ទាល់រួចហើយ។ តាមដំណឹង សពអ្នកស្រី ទីវ សោភណ្ឌ ត្រូវបានតម្កល់ធ្វើបុណ្យនៅវត្តវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕