Tesla ប្ដឹងក្រុមហ៊ុនគូប្រជែង ថាលួចយកអាថ័កំបាំងអាជីវកម្មខ្លួន

  • 2020-07-24 07:01:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tesla បាន​ដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន Rivian Automative ដោយ​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ថ្មី​ថ្មោង​មួយ​នេះ ថា​​បាន​លួច​​យក​​អាថ័កំបាំង​​អាជីវកម្ម និង​លួច​យក​បុគ្គលិក​របស់​ខ្លួន​ទៀត​ផង។

ក្នុង​ឯកសារ​​ពាក្យ​បណ្ដឹង​ដែល​ដាក់​ជូន​តុលាការ​នា​សប្ដាហ៍​នេះ និង​ចេញ​ផ្សាយ​ដោយ​វិបសាយ Electrek ក្រុមហ៊ុន Tesla បាន​ចោទ​ប្រកាន់​​ក្រុមហ៊ុន Rivian ថា​រើស​យក​បុគ្គលិក​របស់​ខ្លួន ដោយ​មាន​គោលដៅ​លួច​យក​​​​អាថ័កំបាំង​​អាជីវកម្ម។ Tesla អះអាង​ថា​ Rivian បាន​ប្រាប់​ដល់​បុគ្គលិក​ Tesla ម្នាក់​ដែល​ទើប​លា​ឈប់​កាល​ពី​ថ្មីៗ​នេះ អំពី​​ព័ត៌មាន​សម្ងាត់​របស់​ Tesla ដែល Rivian ត្រូវ​ការ។

​​អ្នក​នាំ​ពាក្យ​​​​ក្រុមហ៊ុន Rivian បាន​ឆ្លើយ​តប​ ដោយ​បាន​​និយាយ​ថា​ការ​អះអាង​របស់ Tesla គ្មាន​ភ័ស្តតាង​​ច្បាស់​លាស់។ Rivian បាន​បញ្ជាក់​ថា​ ពេល​ដែល​បុគ្គលិក​ថ្មីៗ​ចូល​ធ្វើ​ការ​ គេ​បាន​​តម្រូវ​ឲ្យ​បុគ្គលិក​ទាំង​នោះ​បញ្ជាក់​ថា​ ពួក​គេ​នឹង​មិន​យក​កម្មសិទ្ធបញ្ញា​របស់​ក្រុមហ៊ុន​ចាស់​មក​ប្រើ​នៅ​ក្រុមហ៊ុន​ថ្មី​នោះ​ទេ។

គួរ​ដឹង​កន្លង​មក​ក្រុមហ៊ុន Tesla ​ក៏​ធ្លាប់​បាន​ដាក់​ពាក្យ​ប្ដឹង​អតីត​បុគ្គលិក​របស់​ខ្លួន ដោយ​បាន​ចោទ​ប្រកាន់​ថា​បាន​លួច​យក​អាថ៍កំបាំង​អាជីវកម្ម​របស់​ក្រុមហ៊ុន ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​ Xpeng Motors៕​​

ប្រភព៖ engadget   ប្រែ​សម្រួល៖ សុខហេង