ទិវាសត្វខ្លាធំ ប្រារព្ធឡើងដើម្បីបង្កើន​ការយល់ដឹង​អំពីសត្វខ្លា និងកិច្ចការងារ​អភិរក្ស​ធនធានធម្មជាតិ

  • 2020-07-24 13:57:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងឱកាសទិវាសត្វខ្លាធំឆ្នាំនេះ អង្គការ WWF កម្ពុជា បានរៀបចំយុទ្ធនាការណ៍ផ្សព្វផ្សាយអំពីសារៈសំខាន់ របស់សត្វខ្លាធំ និងសត្វព្រៃសំខាន់ៗដទៃទៀតដែលជាចំណីរបស់វា ក៏ដូចជាបង្កើនការយល់ដឹងពី ការការពារ និងការអភិរក្សសត្វព្រៃទាំងនេះ ក្នុងដែនជម្រកធម្មជាតិរបស់ពួកវា។

សត្វខ្លាធំ (រូបភាព៖ WWF)

សូមបញ្ជាក់ថា ថ្ងៃទី២៩ ខែកក្កដា ជា​ទីវា​សត្វ​ខ្លាធំ ដែលត្រូវ​បានធ្វើឡើង​ជារៀងរាល់ឆ្នាំ។ ដោយសារ​តែ​ការ​រាតត្បាត​នៃជំងឺកូវីដ១៩ ទិវា​សត្វខ្លាធំឆ្នាំនេះ នឹងត្រូវធ្វើ​ឡើង​តាមរយៈ​បណ្ដាញសង្គម ជាក់ស្ដែងគឺ​យុទ្ធនាការ​ដែលរៀបចំ​ឡើង​ដោយអង្គការ WWF នេះតែម្ដង។

យុទ្ធនាការណ៍នេះ នឹងត្រូវប្រព្រឹត្តិទៅនៅលើបណ្តាញសង្គម Facebook, Twitter, Youtube និង Instagram ដោយមានការលើកទឹកចិត្តឲ្យ​មានការចូលរួមជជែក អំពីសារៈសំខាន់នៃសត្វព្រៃ ការផ្តល់រង្វាន់អនុស្សាវរីយ៍ចំពោះចម្លើយដែលល្អបំផុត ការបង្ហាញជូននូវសារអប់រំ អត្ថបទនិងវីដេអូដែលអត្ថាធិប្បាយអំពីការងារអភិរក្សធនធានសត្វព្រៃ និងជីវៈចម្រុះនៅក្នុងដែនជម្រកធម្មជាតិ។

សូមចូលរួម ស្វែងយល់ និងផ្សព្វផ្សាយជាមួយយើងទាំងអស់គ្នា!