PSG ឈ្នះ​ពាន ​តែ​អាច​ស៊យ​បាត់​ខ្សែ​ប្រយុទ្ធ​ម្នាក់​លេង UCL ​

  • 2020-07-25 04:13:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Kylian Mbappe ​បាន​រង​របួស​កែង​ជើង​ធ្ងន់ធ្ងរ ​អំឡុង​ពេល​ក្រុម PSG ​យក​ឈ្នះ​លើ​ក្រុម​Saint-Etienne ​ក្នុង​លទ្ធផល ១-០ ​ពាន​រង្វាន់ French Cup ​វគ្គ​ផ្ដាច់ព្រ័ត្រ។

​ក្រុម PSG ​ត្រលប់​ចូល​ទីលាន​វិញ​នៅ​យប់មិញ ក៏​បាន​លើក​ពាន Cup ​របស់​បារាំង​តែ​ម្ដង។ ​តែ​អ្វី​ដែល​គួរ​ឱ្យ​ស្ដាយ​នោះ ​គឺ​ពួកគេ​អាច​នឹង​អវត្តមាន​ខ្សែ​ប្រយុទ្ធ Mbappe ​សម្រាប់​ការ​ប្រកួត UEFA Champions League ​នៅ​ខែ​ក្រោយ​នេះ។ ​កីឡាករ ​Loic Perrin ​បាន​ស្លាយ​ជើង​របស់ Mbappe ​ដែល​បណ្ដាល​ឱ្យ​ប៉ះ​កែង​ជើង​ខ្លាំង ​ហើយ​រូបគេ​ក៏​ទទួល​បាន​កាត​ក្រហម​ផង​ដែរ។ ​

របួស​កែង​ជើង​នេះ ​បាន​ធ្វើ​ឱ្យ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​នេះ​ត្រូវ​ប្ដូរ​ចេញ​ភ្លាម​ៗ​តែ​ម្ដង។ ​ដោយ​ចប់​ការ​ប្រកួត រូបគេ​ត្រូវ​ដើរ​ដោយ​ប្រើ​ឈើ​ជំនួយ​ទៅ​ហើយ។ ​គេ​មិន​ទាន់​បញ្ជាក់​ច្បាស់​ទេ​ថា​របួស​កែង​ជើង​នេះ ​នឹង​ត្រូវ​ការ​ពេល​ប៉ុន្មាន​ទៀត ​ប៉ុន្តែ​អាច​ទំនង​ជា​មិន​ទាន់​ការ​ប្រកួត UEFA Champions League ​ឡើយ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម