កម្មវិធីកែរូបភាពក្លែងក្លាយជានៅច្រើនក្នុង Play Store ជាកម្មវិធីបោកបញ្ឆោត!

  • 2020-07-27 01:34:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញកម្មវិធីកែរូបភាពក្លែងក្លាយចំនួន ២៩ នៅក្នុង Google Play Store ដែលមិនអាចប្រើបានដូចអ្វីដែលបានសន្យា ហើយមិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងធ្វើឱ្យមានបញ្ហាផ្សេងៗមួយចំនួនជាមួយទូរសព្ទរបស់លោកអ្នកទៀតផង។ កម្មវិធីទាំងនេះត្រូវបានអ្នកប្រើប្រាស់ ទាញយកប្រមាណ ៣.៥លានដង រួចមកហើយ។

ពេលដែលលោកអ្នកបញ្ចូលកម្មវិធីនេះ វានឹងធ្វើឱ្យឧបករណ៍របស់លោកអ្នកបើកវេបសាយ ដែលមានការផ្សព្វផ្សាយពាណិជ្ជកម្មដោយស្វ័យប្រវត្តិ។ ការជ្រៀតចូលនេះត្រូវបានគេឱ្យឈ្មោះថា Char-treuse Blur ព្រោះកម្មវិធីទាំងអស់នេះគឺជាប្រភេទកម្មវិធីសម្រាប់កែរូបភាពហើយភាគច្រើនមានពាក្យ Blur ក្នុងឈ្មោះកម្មវិធីផងដែរ។ ឧទាហរណ៍កម្មវិធី Square Photo Blur គឺជាកម្មវិធីក្លែងក្លាយ ហើយក៏ត្រូវបានលុបចេញពី Play Store រួចហើយដែរ។

អ្នកស្រាវជ្រាវបានបង្ហាញពីរចំណុច ដែលអាចឱ្យអ្នកប្រើប្រាស់សម្គាល់បានថាតើកម្មវិធីនេះ ជាកម្មវិធីក្លែងក្លាយនោះគឺ ទីមួយ នៅពេលដែលលោកអ្នកបញ្ចូលកម្មវិធី icon របស់វាត្រូវបានលុបចេញពី Home screen។ ទីពីរ គឺបន្ទាប់ពីបញ្ចូលកម្មវិធីនោះហើយ លោកអ្នកនឹងចាប់ផ្ដើមទទួលបានការផ្សព្វផ្សាយពាណិជ្ជកម្មដោយស្វ័យប្រវត្តិជាញឹកញាប់។ ដូច្នេះប្រសិនបើលោកអ្នកបានបញ្ចូលកម្មវិធីនេះ ហើយមានបំណងចង់លុបវាចោលវិញនោះ លោកអ្នកត្រូវចូលទៅក្នុង Settings របស់ទូរសព្ទទើបលុបវាចោលបាន៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា