៥ ចំណុច​ពីរឿង​ភាគ​កូរ៉េ​ ដែលធ្វើ​ឲ្យ​អ្នក​មើលតឹងចិត្ត​ចង់ស្ទះម្ដងៗ

  • 2020-07-27 02:34:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ភាគកូរ៉េ​ ឬ K-Drama ក៏ជាកត្តា​ធំ​មួយ​ដែរ ដែល​អាច​ជួយ​ឲ្យ​វិស័យសិល្បៈ​កូរ៉េ​មាន​ភាព​ល្បី​ល្បាញ​ខ្លាំង​សព្វថ្ងៃ​នេះ។ មាន​ចំណុច​ជា​ច្រើនដែលចាប់​ចិត្ត​អ្នក​ទស្សនា ក្នុង​នោះ​ទាំង​សាច់រឿង​ ក៏ដូចជា​តួ​អង្គ​ជា​ដើម។

ស្របពេល​មាន​ចំណុច​វិជ្ជមាន ក៏​តែង​តែ​មាន​ចំណុច​អវិជ្ជមាន​ ដែល​សុទ្ធ​តែ​ជា​ចំណុច​ធ្វើ​ឲ្យ​អ្នក​មើល​ភាគ​ច្រើន​អន់​ចិត្ត និង​ទើស​ភ្នែក​ផងដែរ។ ដូច្នេះ​ ចំណុច​ធំៗដែល​មិន​សូវ​មាន​ការ​ពេញ​ចិត្ត​​ដែល​តែង​លេចឡើង​ឥតល្ហែ​ក្នុង​រឿង​ភាគ​កូរ៉េរួមមាន៖

១. តួ​អង្គ​រង

តួ​អង្គឯកបន្ទាប់ ឬ​ តួ​អង្គ​ឯក​រង​ តែង​ធ្វើ​ឲ្យ​អ្នក​មើល​ជាប់​ស្នេហ៍​ ពេល​ខ្លះ​មាន​អ្នក​ស្រឡាញ់តួ​រង​ទាំង​នោះ​ជាង​តួ​ឯក​ទៀត ដល់​ថ្នាក់​អ្នកមើល​បន់​ឲ្យ​តែ​បាន​ជាមួយ​តួ​ឯក​ស្រី​ទៀត​ក៏​មាន។ ប៉ុន្តែ​មែន​ទែន​ទៅ​ ចុង​បញ្ចប់​តួ​ស្រី​នៅ​តែ​បាន​ជាមួយ​នឹង​តួ​ឯក​ប្រុស​ ធ្វើ​ឲ្យ​អ្នក​មើល​ជួយ​ឈឺចាប់​ជាមួយ​នឹង​តួ​រង​ទាំង​នោះ​ទៀត។

កាន់​តែកម្សត់​នោះ​គឺ​ តួ​រង​ខ្លះ​តែង​មើល​ថែ ខ្វល់​ខ្វាយ​នឹង​តួ​ឯក​ស្រី​ខ្លាំង​បំផុត​ តែ​ចុងក្រោយ​សល់​តែ​ការ​ខក​ចិត្ត ពេល​តួឯកប្រុស​ស្រី​គេ​បាន​គ្នា។

២. ក្នុង​ ១​រឿង​ប្រាកដ​ជា​មាន​តួ​យ៉ាង​ហោច ១នាក់​ធ្វើ​ឲ្យ​អ្នក​មើល​ខ្លាច​ និង​ស្អប់បំផុត

ភាគ​ច្រើន​រឿង​ភាគ​កូរ៉េ​ ប្រាកដជា​ត្រូវ​តែ​មាន​តួ​ចិត្ត​អាក្រក់ អាក្រក់រហូត​ធ្វើ​ឲ្យ​អ្នក​មើល​ស្អប់​មិនខាន។ ដល់​ថ្នាក់​ពេល​ខ្លះ​ ពេលតួ​ចិត្ត​អាក្រក់​ទាំង​នោះ​ បញ្ចេញល្បិច​ពិសពុល​ពេក​ អ្នក​មើល​សឹង​តែ​ស្រែក​ទាំង​កំហឹង ហើយ​ថែម​ទាំង​តឹង​ចិត្ត​ម្ដងម្កាលទៀត។

៣. ពេល​តួដែល​គ្រប់គ្នា​ស្រឡាញ់​ បែរជាត្រូវ​ស្លាប់

មួយ​ចំណុច​ទៀត​ ដែល​ផលិតករ​ធ្វើ​បាប​ចិត្ត​អ្នក​មើល​នោះ​ គឺ​ពេល​សម្រេច​ឲ្យ​តួ​ល្អ​ម្នាក់​ស្លាប់។ ត្បិត​ជា​សាច់​រឿង​តម្រូវ​ទាល់​តែ​ត្រូវស្លាប់ ប៉ុន្តែ​វា​ពិត​ធ្វើ​ឲ្យ​អ្នក​មើល​គ្រាំ​ចិត្ត​អាណិត​តួ​នោះ​ខ្លាំង​ណាស់។

៤. ពេល​តួ​សម្រេច​ចិត្ត​ខុស​ម្ដងៗ

ចូល​ដល់​កន្លែង​នេះ​ក៏​ ចាក់​ដោត​ដែរ ជាពិសេស​ធ្វើ​ឲ្យ​អ្នក​ដែល​តាមដាន​តឹង​ទ្រូង​ស្ទើរធ្លាយ​ ពេល​តួ​អង្គ​សម្រេច​ធ្វើ​អ្វី​ខុស និង​ធ្វើ​អ្វី​យឺតយ៉ាវ។ ឧទាហរណ៍​ដូច​ឈុត​ខ្លះ​ តួ​ត្រូវ​រត់មកឃើញ​ ឡានដែល​បើក​តម្រង់​មក​ តួ​នោះ​មិន​ព្រម​រត់​គេច​ភ្លាមៗទេ ប៉ុន្តែ​បែរ​ជា​ឈរភាំង​នៅ​នឹង​កន្លែង។ ត្រង់​នេះ​ហើយ​ដែល​អ្នក​មើល​តឹង​ចិត្តជំនួស។

៥. ភាគ​បញ្ចប់​ដែល​ខុសការ​រំពឹង​ទុក

រឿង​ភាគ​កូរ៉េ​មួយ​ចំនួន​ ព្យាយាម​ពញ្ញាក់អារម្មណ៍​អ្នក​គាំទ្រជាមួយ​នឹង​សាច់​រឿង​ចុង​បញ្ចប់​ដែល​ស្មាន​មិន​ដល់ ខុស​ការរំពឹង​ទុក។ ខ្លះ​ធ្វើ​ឲ្យ​អ្នក​មើល​ពេញ​ចិត្ត​ពី​ដើម​ដល់​ចប់​ ស្របពេល​ខ្លះ​ទៀតធ្វើ​ឲ្យ​អ្នក​មើល​មិនអស់​ចិត្ត​ និង​នាំគ្នា​លើក​មតិ​ថា​ ភាគ​បញ្ចប់​ហាក់​ដូចជា​មិន​ពេញលេញ​ដូចអ្វី​ដែល​ពួកគេរំពឹង​សោះ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី