Jose ​៖ កុំ​ឱ្យ​តែ​កីឡាករ​របួស ​ក្រុម Spurs ​អាច​បាន​លេខ​៣​ឬ​លេខ​៤​

  • 2020-07-27 03:54:41
  • ចំនួនមតិ 1 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ


​លោក Jose Mourinho ​ជឿ​ជាក់​ថា​ប្រសិន​បើ​មិន​មាន​កីឡាករ​សំខាន់​របួស​ច្រើន​នាក់​ទេ ​ក្រុម Spurs ​របស់​លោក​នឹង​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​មិន​ខាន ​អាច​លេខ​៣​ឬ​លេខ​៤​ក្នុង​តារាង។

​បញ្ចប់​រដូវ​កាល​នៅ​យប់មិញ ​ក្រុម Spurs ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៦​ក្នុង​តារាង Premier League ​និង​មាន​កៅអី​លេង Europa League ​រដូវ​កាល​ក្រោយ។ ​ចំណាត់​ថ្នាក់​នេះ​ដែរ ​បើ​តាម​គំនិត​របស់​លោក Jose Mourinho ​វិញ ​ប្រសិន​បើ​កីឡាករ​មិន​របួស​ច្រើន​ទេ ​នោះ Spurs ​នឹង​អាច​ល្អ​ជាង​នេះ​ទៅ​ទៀត។

​អ្នក​ចាត់ការ​ខាង​លើ​អះអាង​ថា​៖ “ពេល​ដែល​កីឡាករ​ទាំង​អស់​មិន​របួស យើង​បាន​បង្ហាញ​សមត្ថភាព​ក្រុម​របស់​យើង​រួច​ហើយ​កន្លង​មក​នេះ។ យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ចូល​ដល់​តំបន់​ដែល​យើង​ចង់​បាន​។ ខ្ញុំ​មិន​ច្បាស់​ដែរ ប៉ុន្តែ​អាច​ដល់​លេខ​៣​ឬ​លេខ​៤​ក្នុង​តារាង។ ខ្ញុំ​ចង់​បាន​ក្រុម​របស់​ខ្ញុំ ​កីឡាករ​របស់​ខ្ញុំ ​មិន​ស្ថិត​ក្នុង​បញ្ជី​របួស​ទេ។ ខ្ញុំ​ចង់​បាន​ក្រុម​ដែល​ពេញលេញ​មួយ ទើប​យើង​អាច​ប្រជែង​ជាមួយ​ក្រុម​ដទៃ​បាន”៕

ប្រភព៖ BBC   អត្ថបទ៖ ប្រុស យុទ្ធ